ខេត្តស្វាយរៀង ​កំពុងខិតខំកែលម្អសោភ័ណ្ឌភាព​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ១៦:៤៥ ល្ងាច

(ស្វាយរៀង)៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និង​ដឹកជញ្ជូនខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកអនុប្រធានអង្គភាពអគ្គិសនីស្វាយរៀង ព្រមទាំងសហការី នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការកែលម្អរសោភ័ណ្ឌភាពស្រះវង់ក្រុងស្វាយរៀង រួម មានការ៉ូឡា សួនច្បារ ដាំដើមល្មើលម្អចំនួន៨ដើម នៅជុំវិញស្រះនេះ ក្នុងនោះនិងធ្វើពិធីព្រលែងត្រីចម្រុះពណ៌នៅថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២១ខាងមុខនេះ។

នៅព្រឹកដដែលនេះ ឯកឧត្តមអភិបាលខេត្តនឹងសហការីក៏បានអញ្ចើញញចុះពិនិត្យមើលទីតាំងសួនច្បាររូបរមាស ស្ថិតក្នុងភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីរៀបចំធ្វើផ្លូវមួយខ្សែទៀតខាងក្រោយសួនច្បារក្នុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពងាយស្រួល និងកាត់បន្ថយការគ្រោះថ្នាក់ពេលឡើងមកលើផ្លូវជាតិលេខ១ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
រដូវ​ធ្វើ​ប្រហុក ផ្អក ​ដល់​ហើយ​! ពេញមួយសប្តាហ៍តែម្តង​ គឺចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែធ្នូនេះ​
ព័ត៌មានជាតិ
កម្ពុជាជាប់លេខប៉ុន្មាន ​ក្នុងការប្រកួតកម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់តំបន់ ​លើកទី៩ ឆ្នាំ២០២០?​
ព័ត៌មានជាតិ
អាជ្ញាធរកម្ពុជា-ថៃ ជួបពិភាក្សាគ្នាដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់
ព័ត៌មានជាតិ
អគ្គមេបញ្ជាការកងទ័ពកម្ពុជា អនុញ្ញាតឲ្យអនុព័ន្ធយោធាអូស្រ្តាលីប្រចាំកម្ពុជាទើបចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោក ចូ បៃដិន ជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា ​អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលបើកបររថយន្តជំនាន់ទី២​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី