រដូវ​ធ្វើ​ប្រហុក ផ្អក ​ដល់​ហើយ​! ពេញមួយសប្តាហ៍តែម្តង​ គឺចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែធ្នូនេះ​​
SWIFT NEWS ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ០៧:៥៩ ព្រឹក

(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ដល់ប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើ ប្រហុក ផ្អក ត្រីឆ្អើ ជាដើម សម្រាប់ទុកបរិភោគប្រចាំឆ្នាំ អាចទៅទិញត្រីក្នុងខែបុស្សនេះឱ្យបានរួសរាន់ តាមពេលវេលា និងទីកន្លែងមួយចំនួន។ 

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផល បានបញ្ជាក់ថា ក្នុងរដូវនេសាទឆ្នាំ២០២០-២០២១នេះ បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើកំពស់ ទឹកដែលហូរចេញពីបឹងទន្លេសាបរួចមកឃើញថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តកណ្តាល អាចនេសាទត្រីបានច្រើននៅក្នុងខែបុស្សនេះ គឺចាប់ពីថ្ងៃ ថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ប្រសិនបើផ្ទៃមេឃស្រឡះល្អ មិនមានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។

ជាមួយគ្នានោះដែរ រដ្ឋបាលជលផលក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ឱ្យបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរទៅមកស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រី កុំឱ្យមានការរាំងស្ទះតាមការគួរ៕

អត្ថបទដែលជាប់ទាក់ទង
ថ្ងៃទី​១៨ ខែធ្នូ​នេះ ជាការ​ធ្វើតេស្ត លើកចុងក្រោយ​របស់​ម​ន្ត្រី​រាជការ​ក្រសួងមហាផ្ទៃ​ជាង ១​ពាន់​នាក់ បុគ្គលិក​ធនាគារ​កា​ថេ និង​ធនាគារ​ចិន
ព័ត៌មានជាតិ
Good News៖ កាន់តែប្រសើរ! មានអ្នកជាសះស្បើយពីកូវីដ១៩ ចំនួន ១៧នាក់ ក្នុងនោះ ១៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
ព័ត៌មានជាតិ
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដាក់កំហិតត្រឹមថ្ងៃ១មករា២០២១ ឲ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់តភ្ជាប់ និងបញ្ជូនទិន្នន័យមកDMC
ព័ត៌មានជាតិ
អ្នកនយោបាយ គាំទ្រការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ទាក់ទងនឹងការទិញវ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក
ព័ត៌មានជាតិ
សូមសរសើរ! ករណីជួញដូរគ្រឿងញៀនពីថៃមកកម្ពុជា​ សមត្ថកិច្ចស្រាវជ្រាវចាប់បានបណ្តាញ ៣នាក់​ ​និងគ្រឿងញៀន ១០គីឡូក្រាមបន្ថែមទៀត
ព័ត៌មានជាតិ
​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ ឯកឧត្តម សុខ សូកាន ជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី