Good News៖ កាន់តែប្រសើរ! មានអ្នកជាសះស្បើយពីកូវីដ១៩ ចំនួន ១៧នាក់ ក្នុងនោះ ១៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា​
SWIFT NEWS ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ១១:៥០ ព្រឹក

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី១៨ ខែធ្ណូនេះថា មានពីអ្នកជាសះស្បើយជំងឺកូវីដ១៩ ចំនួន ១៧នាក់ ក្នុងនោះ មាន ១៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។

ក្រសួងសុខាភិបាល បានប្រកាសថា ក្នុងចំណោម​អ្នកជា​សះស្បើយ សរុប​ចំនួន ១៧​នាក់ កាលពី​ថ្ងៃទី​១៧ ខែធ្នូ គឺមាន ១៥​នាក់ ជា​អ្នកពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា រួមមាន​៖ ១.​បុរស​ជនជាតិខ្មែរ អាយុ ២០​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ​។ ២.​ស្ត្រីជន​ជាតិខ្មែរ អាយុ ២៤​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ​។ ៣.​ស្ត្រីជន​ជាតិខ្មែរ អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា បុគ្គល​ទាំង​៣​ខាងលើនេះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា អ្នកជា​សះស្បើយ​ផ្សេងទៀត រួមមាន​៖ ៤.​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ជា​កូនស្រី​ច្បង​របស់​ឯកឧត្តម​អគ្គនាយក​ពន្ធនាគារ និង​ជា​អ្នកធ្វើការ​នៅ​ពន្ធនាគារ​ខេត្តសៀមរាប​។ ៥.​បុរស​ជនជាតិខ្មែរ អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ត្រូវជា​ក្មួយប្រុស​របស់​អ្នកបើកបរ​ឲ្យ​ឯកឧត្តម អគ្គនាយក​ពន្ធនាគារ​។ ៦.​កុមារា ជនជាតិខ្មែរ​អាយុ ៧​ឆ្នាំ មាន​អាសយដ្ឋាន នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​ក្មួយប្រុស​របស់​អ្នកបើកបរ​ឲ្យ​ឯ​ឧ​ត្ត​ម​អគ្គនាយក​ពន្ធនាគារ​។ ៧.​បុរស​ជនជាតិខ្មែរ អាយុ ៣៩​ឆ្នាំ និង​៨.​កូនប្រុស អាយុ ០៣​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​បូរី លឹម​ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​នៅ​ហាង​លក់​កុំ​ព្យួ​ទ័​រ ឈ្មោះ ឌី​ម​កំ​ព្យួ​ទ័​រ ផ្លូវ​ព្រះសីហនុ រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា បុគ្គល​ទាំង ៥​នាក់​ខាងលើ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល ក៏បាន​បន្ថែមថា អ្នកជា​សះស្បើយ​ទី​៩.​ជា​ស្ត្រីជន​ជាតិខ្មែរ អាយុ ២២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ផ្ទះជួល ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ​។ ១០.​បុរស​ជនជាតិខ្មែរ អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង Carl's Jr Burger ទួល​ទំពូង​។ ១១.​ស្ត្រីជន​ជាតិខ្មែរ អាយុ ២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​មន្ត្រីរាជការ នៅ​ក្រសួងមហាផ្ទៃ បាន​ចូលក្នុង​ហាង Zendo សាខា​បឹង​កេងកង​។ ១២.​បុរស​ជនជាតិខ្មែរ អាយុ ២២​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជា​និស្សិត​ច្បាប់ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ចូល​ហាង Zendo សាខា​បឹង​កេងកង​។ ១៣.​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៥​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ចូល​ហាង Pedro ( ផ្លូវ​ព្រះសីហនុ )​។ ១៤.​បុរស​ជនជាតិខ្មែរ អាយុ ២០​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ជា​បុគ្គល​ហាង Pedro ( ផ្លូវ​ព្រះសីហនុ )​។ ១៥.​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៣​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ជា​បុគ្គលិក​ហាង Pedro ( ផ្លូវ​ព្រះសីហនុ )​។​

​ក្រសួងសុខាភិបាល បានកត់សម្គាល់​បន្ថែម​ថា បុគ្គល​ទាំង ៥​នាក់​ខាងលើ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលលទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំ​នយណ ២​ដង ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​ដោយឡែក ករណី​ជាសះស្បើយ ចំនួន ២​ករណី​ទៀត ជា​អ្នកដំណើរ​ចូលមក​កម្ពុជា ដែល​មិនមាន​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ក៏​ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាសថា ជា​បុរស​ជនជាតិខ្មែរ​-​អាមេរិកកាំង អាយុ ៥៦​ឆ្នាំ ស្នាក់នៅ​បុរី លឹម​ឈាង​ហាក់ ផ្លូវ​វេ​ង​ស្រេង រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ស​ហ​រដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ នៅ​ប្រទេស​ចិន ( តៃវ៉ាន់ ) តាម​ជើងហោះហើរ មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ រីឯ​ម្នាក់ទៀត ជា​បុរស​ជនជាតិខ្មែរ អាយុ ២៩​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន ដោយ​ឆ្លងកាត់​ប្រទេស​កូរ៉េខាងត្បូង តាម​ជើងហោះហើរ មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា បុគ្គល​ទាំង ២​នាក់​ខាងលើ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា វត្ថុ​សំណាក នៅសល់​កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ចំនួន ២៤៧​សំណាក និង​វត្ថុ​សំណាក នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ២៦៨​សំណាក សរុប​មាន​ចំនួន​ទាំងអស់ ៥១៥​សំណាក ដែល​នៅក្នុង​ចំនួន​នេះ មាន​ចំនួន ៣៦៦​សំណាក ត្រូវបានធ្វើ​វិភាគ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ គឺមាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​។ ដោយឡែក មាន​នៅសល់​វត្ថុ​សំណាក ចំនួន ១៤៩​សំណាក​ទៀត ដែល​ត្រូវធ្វើ​វិភាគ​បន្ត នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ ( ដោយសារ​វត្ថុ​សំណាក​ទាំងនេះ ទទួលបាន​ក្រោយ​ម៉ោង ១៧:០០ នាទី​ល្ងាច​ថ្ងៃទី​១៧ ខែធ្នូ )​។​

​ក្រសួងសុខាភិបាល បានប្រកាសថា គិតពី​ថ្ងៃទី​២៨​វិច្ឆិកា រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៤១​នាក់ ( ស្រី ១៩​នាក់ និង​ប្រុស ២២​នាក់ )​។ ក្នុងនោះ មាន​អ្នកជា​សះស្បើយ សរុប​ចំនួន ២៨​នាក់ ( ស្រី ១៩​នាក់ និង​ប្រុស ២២​នាក់ )​។​

​ដោយឡែក នៅ​ទូទាំងប្រទេស គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣៦២​នាក់​។ ក្នុងនោះ ៣៤១​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ២១​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ( ១៥​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ៣​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ និង ៣​នាក់ នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន )៕​

អត្ថបទដែលជាប់ទាក់ទង
ក្រុមប្រឹក្សាស្តង់ដារជាតិ ​កំណត់ស្តង់ដារជាតិសរុបបានចំនួន ៩៦៩ស្តង់ដារហើយ​
ព័ត៌មានជាតិ
ដំណឹងល្អ! ​ចក្រភពអង់គ្លេស ​ប្រកាសសម្រេចមិនព្យួរ EBA ​មកលើកម្ពុជានោះទេ​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​យល់ព្រមឲ្យបង្កើត​ «សភាកសិឧស្សាហកម្មកម្ពុជា»​
ព័ត៌មានជាតិ
​សម្តេចពញាចក្រី ហេង សំរិន ​កោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ​ដែលបានយកចិត្តខ្ពស់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ជូន​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ស្តីពី តួនាទី​សារព័ត៌មាន​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​សកល និង​ព័ត៌មាន​ក្លែងក្លាយ​
ព័ត៌មានជាតិ
ថ្ងៃទី​១៨ ខែធ្នូ​នេះ ជាការ​ធ្វើតេស្ត លើកចុងក្រោយ​របស់​ម​ន្ត្រី​រាជការ​ក្រសួងមហាផ្ទៃ​ជាង ១​ពាន់​នាក់ បុគ្គលិក​ធនាគារ​កា​ថេ និង​ធនាគារ​ចិន
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី