ដំណឹងល្អ! ​ចក្រភពអង់គ្លេស ​ប្រកាសសម្រេចមិនព្យួរ EBA ​មកលើកម្ពុជានោះទេ​​
SWIFT NEWS ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ១៣:២៩ ល្ងាច

(ភ្នំពេញ)៖ ចក្រភពអង់គ្លេស បានសម្រេចមិនបន្តអនុវត្តការព្យួរផ្នែកណាមួយ នៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជានោះទេ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់របស់ចក្រភពអង់គ្លេស និងអៀឡង់ខាងជើង ដល់ព្រះរាជា​ណាចក្រកម្ពុជារបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព នៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភពអង់គ្លេសនឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ។

សេចក្ដីប្រកាសបានបន្តថា រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេស បានសម្រេចថា នឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់ សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធមកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញ​ពីផលប៉ះពាល់ នៃជំងឺកូវីដ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើន នៃសង្គមកម្ពុជា ដែលក្នុងនោះរួមមាន ទាំងកម្មកររោងចក្រផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
BEST TV: ចម្លាក់បុរាណ លាក់ខ្លួនយ៉ាងអាថ៌កំបាំង!
ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដា ទទួលបានការដំឡើងចំណាត់ថ្នាក់ ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ ពីកម្រិត bb- ទៅកម្រិត bb
ព័ត៌មានជាតិ
លោកជំទាវ បាន ស្រីមុំ ក្លាយជាអភិបាលខេត្តប៉ៃលិន និងជាស្ត្រីអភិបាលខេត្តទីពីរ ក្នុងសម័យសម្តេចតេជោ​
ព័ត៌មានជាតិ
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ​ជូនដំណឹងពីអ្នកជំងឺកូវីដ១៩ចំនួន ៧នាក់​ ដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ នៅថ្ងៃនេះ​
ព័ត៌មានជាតិ
​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ឯកឧត្តម សុខ សង្វារ ​ជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍​
ព័ត៌មានជាតិ
ក្រុមប្រឹក្សាស្តង់ដារជាតិ ​កំណត់ស្តង់ដារជាតិសរុបបានចំនួន ៩៦៩ស្តង់ដារហើយ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី