មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ​ជូនដំណឹងពីអ្នកជំងឺកូវីដ១៩ចំនួន ៧នាក់​ ដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ នៅថ្ងៃនេះ​​
SWIFT NEWS ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ១៥:១៥ ល្ងាច

(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជូនដំណឹងពីអ្នកជំងឺកូវីដ១៩ចំនួន ៧នាក់ ដែលបានមកព្យាបាលក្នុងមន្ទីរពេទ្យ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ នៅថ្ងៃនេះ បន្ទាប់ពីបានជាសះស្បើយ។

សេចក្តជូនដំណឹងបានលើកឡើងថា៖ «ដំណឹងល្អរីករាយ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា អ្នកជំងឺ Covid-19 ចំនួន ០៧ នាក់ បានជាសះស្បើយ ដែលបានមកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ 

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្រ្តាចា្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ។ 

សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ»។

សូមជម្រាបថា ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃសុក្រនេះថា មានមនុស្សចំនួន១៧នាក់ទៀត បានជាសះស្បើយពីជំងឺកូវីដ-១៩ ក្នុងនោះ ១៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា៕ 

អត្ថបទដែលជាប់ទាក់ទង
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៥០០នាក់ ​នឹងចុះពិនិត្យ និងព្យាបាលជំងឺ​ ​ជូនប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង ​ដោយឥតគិតថ្លៃ​
ព័ត៌មានជាតិ
លោកជំទាវ ឃួន សុដារី ដឹកនាំកិច្ចប្រជុំជំហ៊ានដំបូង ដើម្បីពិនិត្យលើខ្លឹមសារត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២
ព័ត៌មានជាតិ
ឯកឧត្ដម ជិន ម៉ាលីន ធ្វើបទឧទ្ទេសនាម អំពីស្ថានការណ៍នយោបាយ សិទ្ធិមនុស្ស យុត្តិធម៌ ជូនដល់មន្រ្តីការទូតដែលទើបតែងតាំងថ្មី
ព័ត៌មានជាតិ
BEST TV: ចម្លាក់បុរាណ លាក់ខ្លួនយ៉ាងអាថ៌កំបាំង!
ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដា ទទួលបានការដំឡើងចំណាត់ថ្នាក់ ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ ពីកម្រិត bb- ទៅកម្រិត bb
ព័ត៌មានជាតិ
លោកជំទាវ បាន ស្រីមុំ ក្លាយជាអភិបាលខេត្តប៉ៃលិន និងជាស្ត្រីអភិបាលខេត្តទីពីរ ក្នុងសម័យសម្តេចតេជោ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី