ធនាគារ អេស៊ីលីដា ទទួលបានការដំឡើងចំណាត់ថ្នាក់ ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ ពីកម្រិត bb- ទៅកម្រិត bb​
SWIFT NEWS ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ១៧:២២ ល្ងាច

(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារ អេស៊ីលីដា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា ធនាគារ អេស៊ីលីដា បានទទួលការដំឡើងចំណាត់ថ្នាក់ Stand-Alone-Credit Profile (SACP) ពីកម្រិត bb- ទៅកម្រិត bb ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor's (S&P) Global Ratings។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ការដំឡើងចំណាត់ថ្នាក់ (SACP) ពីកម្រិត bb- ទៅកម្រិត bb ដល់ធនាគារ អេស៊ីលីដា ដោយមូលហេតុចម្បងៗ ដូចជា៖ ធនាគាររក្សាបាននូវទ្រព្យសកម្មចម្រុះ ការគ្រប់គ្រងដោយការប្រុងប្រយ័ត្ន គិតគូរនូវរាល់ហានិភ័យពាក់ព័ន្ធ

ជាមូលដ្ឋានសម្រាប់ការលូតលាស់ និងមានមូលធនភាវូបនីយកម្មរឹងមាំ។ កត្តាទាំងអស់នេះ ឆ្លុះបញ្ចាំងអំពីភាពរឹងមាំ នៃបណ្តាញធុរកិច្ចរបស់ធនាគារ អេស៊ីលីដា ដោយរក្សាបាននូវចំណូលប្រកប ដោយចីរភាព ដោយមិនមានផលប៉ះពាល់។

លោកបណ្ឌិត អ៊ិន ចាន់នី  បានបន្តថា ទស្សនវិស័យស្ថិរភាពដែលបង្ហាញ នៅក្នុងចំណាត់ថ្នាក់នេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃហិរញ្ញវត្ថុជាមួយនឹងទ្រនាប់ ដើមទុនគ្រប់គ្រាន់ ដើម្បីស្ថិរភាពនៃដំណើរការ អាជីវកម្ម៕

អត្ថបទដែលជាប់ទាក់ទង
KOICA ​ផ្តល់ទូសម្រាប់យកសំណាកមេរោគកូវីដ១៩ ចំនួន២០គ្រឿង ​និងគ្រែសែងអ្នកជំងឺ ១២គ្រឿង ដល់ក្រសួងសុខាភិបាល​
ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៥០០នាក់ ​នឹងចុះពិនិត្យ និងព្យាបាលជំងឺ​ ​ជូនប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង ​ដោយឥតគិតថ្លៃ​
ព័ត៌មានជាតិ
លោកជំទាវ ឃួន សុដារី ដឹកនាំកិច្ចប្រជុំជំហ៊ានដំបូង ដើម្បីពិនិត្យលើខ្លឹមសារត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២
ព័ត៌មានជាតិ
ឯកឧត្ដម ជិន ម៉ាលីន ធ្វើបទឧទ្ទេសនាម អំពីស្ថានការណ៍នយោបាយ សិទ្ធិមនុស្ស យុត្តិធម៌ ជូនដល់មន្រ្តីការទូតដែលទើបតែងតាំងថ្មី
ព័ត៌មានជាតិ
BEST TV: ចម្លាក់បុរាណ លាក់ខ្លួនយ៉ាងអាថ៌កំបាំង!
ព័ត៌មានជាតិ
BEST TV: តោះ! សើចជាមួយ នាយកុយ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី