​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ឯកឧត្តម សុខ សង្វារ ​ជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍​​
SWIFT NEWS ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ១៣:៣៣ ល្ងាច

(ភ្នំពេញ)៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ត្រាស់បង្គាប់តែងតាំង​មុខតំណែង​ឯកឧត្តម សុខ សង្វារ ជាអនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍​។​

ឯកឧត្តម សុខ សង្វារ នៅឆ្នាំ២០២០នេះ មានអាយុ ៣៣ឆ្នាំ​ ជាកូនប្រុសពៅរបស់​សម្តេច សុខ អាន មានតួនាទីអគ្គនាយករងអាជ្ញាធរជាតិអប្សរា។ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម សុខ សូកាន មាន​អាយុ៣៥​ឆ្នាំ ជាកូនប្រុសទីពីររបស់​សម្តេច សុខ អាន ត្រូវបានតែងតាំងជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

សូមជម្រាបដែរថា កូនប្រុសទាំង៤រូបរបស់សម្តេចវិបុលបញ្ញា សុខ អាន មានតួនាទីក្នុងរាជរដ្ឋាភិបាលក្នុងនោះរួមមាន៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់, ឯកឧត្តម សុខ សូកេន អនុរដ្ឋលេខាធិការ ក្រសួង​ការបរទេស, ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង
លោកជំទាវ ឃួន សុដារី ដឹកនាំកិច្ចប្រជុំជំហ៊ានដំបូង ដើម្បីពិនិត្យលើខ្លឹមសារត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២
ព័ត៌មានជាតិ
ឯកឧត្ដម ជិន ម៉ាលីន ធ្វើបទឧទ្ទេសនាម អំពីស្ថានការណ៍នយោបាយ សិទ្ធិមនុស្ស យុត្តិធម៌ ជូនដល់មន្រ្តីការទូតដែលទើបតែងតាំងថ្មី
ព័ត៌មានជាតិ
BEST TV: ចម្លាក់បុរាណ លាក់ខ្លួនយ៉ាងអាថ៌កំបាំង!
ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដា ទទួលបានការដំឡើងចំណាត់ថ្នាក់ ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ ពីកម្រិត bb- ទៅកម្រិត bb
ព័ត៌មានជាតិ
លោកជំទាវ បាន ស្រីមុំ ក្លាយជាអភិបាលខេត្តប៉ៃលិន និងជាស្ត្រីអភិបាលខេត្តទីពីរ ក្នុងសម័យសម្តេចតេជោ​
ព័ត៌មានជាតិ
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ​ជូនដំណឹងពីអ្នកជំងឺកូវីដ១៩ចំនួន ៧នាក់​ ដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ នៅថ្ងៃនេះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី