​សម្តេចពញាចក្រី ហេង សំរិន ​កោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ​ដែលបានយកចិត្តខ្ពស់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ ​​
SWIFT NEWS ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ១១:៥៦ ព្រឹក

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ដែលបានយកចិត្តខ្ពស់ពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ១៩ ជាសះស្បើយ និងបន្តតាមដានអ្នកពាក់ព័ន្ធមកធ្វើចត្តាឡីស័កទាន់ពេលវេលា និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។

ប្រសាសន៍របស់សម្តេចពញាចក្រី បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុនគ្រួសារកក់ក្តៅ និងលោកជំទាវ ចូលជួបសម្តែងការគួរសម និងនាំយកអំណោយមានម៉ាស ចំនួន៥ម៉ឺនម៉ាស និងជែលលាងដៃចំនួន៣ពាន់ដប ដើម្បីចែកជូនមន្រ្តីរាជការក្នុងរដ្ឋសភា និងប្រជាពលរដ្ឋសម្រាប់ការពារការឆ្លងជំជឺកូវីដ១៩ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅភូមិគ្រឹះចំការមនរាជធានីភ្នំពេញ។

សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា រយៈពេលកន្លងមកនេះជំងឺកូវីដ១៩បានឆ្លងចូលក្នុងសហគមន៍យើងជាលើកដំបូង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានក្រសួងសុខាភិបាលជាសេនាធិការ ពិសេស ការចូលរួមយ៉ាងផុលផុសពីបងប្អូនប្រជាពលរដ្ឋយើង បានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា) នៅកម្ពុជាបានទាន់ពេលវេលា ធ្វើឱ្យសភាពការណ៍មានការធូរស្រាលឡើងវិញ។

ទន្ទឹមនឹងនេះ សម្តេចប្រធានរដ្ឋសភាបានអំពាវនាវដល់ជនរួមជាតិ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារនានា ដែលក្រសួងសុខាភិបាលបានដាក់ចេញ ដូចជាត្រូវពាក់ម៉ាសជាប្រចាំ ជៀសវាងការជួបជុំគ្នាដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសង្គម ហើយឧស្សាហ៍លាងសម្អាតដៃជាប្រចាំ ដើម្បីការពារនិងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ មកលើខ្លួន ក្រុមគ្រួសារ និងសហគមន៍យើង៕

អត្ថបទដែលជាប់ទាក់ទង
លោកជំទាវ បាន ស្រីមុំ ក្លាយជាអភិបាលខេត្តប៉ៃលិន និងជាស្ត្រីអភិបាលខេត្តទីពីរ ក្នុងសម័យសម្តេចតេជោ​
ព័ត៌មានជាតិ
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ​ជូនដំណឹងពីអ្នកជំងឺកូវីដ១៩ចំនួន ៧នាក់​ ដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ នៅថ្ងៃនេះ​
ព័ត៌មានជាតិ
​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ឯកឧត្តម សុខ សង្វារ ​ជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍​
ព័ត៌មានជាតិ
ក្រុមប្រឹក្សាស្តង់ដារជាតិ ​កំណត់ស្តង់ដារជាតិសរុបបានចំនួន ៩៦៩ស្តង់ដារហើយ​
ព័ត៌មានជាតិ
ដំណឹងល្អ! ​ចក្រភពអង់គ្លេស ​ប្រកាសសម្រេចមិនព្យួរ EBA ​មកលើកម្ពុជានោះទេ​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​យល់ព្រមឲ្យបង្កើត​ «សភាកសិឧស្សាហកម្មកម្ពុជា»​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី