កម្ពុជាជាប់លេខប៉ុន្មាន ​ក្នុងការប្រកួតកម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់តំបន់ ​លើកទី៩ ឆ្នាំ២០២០?​​
SWIFT NEWS ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ០៧:៥៧ ព្រឹក

(ភ្នំពេញ)៖ កម្មវិធីប្រកួតកម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់តំបន់ លើកទី៩ ឆ្នាំ២០២០ ដែល​ប្រព្រឹត្ត​ទៅ​តាមអនឡាញ​បានបញ្ចប់បញ្ចប់ដោយជោគជ័យ ដោយក្រុមកម្ពុជាទទួល បានចំណាត់ថ្នាក់លេខ៥ ក្នុងចំណោម ប្រទេសសមាជិកអាស៊ាន។ នេះបើតាមការឲ្យដឹងពីក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងអប់រំបានលើកឡើងថា នេះជាលទ្ធផលល្អគួរអោយកត់សម្គាល់ ដែលសមាជិកក្រុមទាំង៣នាក់ បានប្រឹងប្រែងអស់ពីសមត្ថភាព តាំងពីការសិក្សាស្រាវជ្រាវមុនការប្រកួត រហូតដល់ថ្ងៃប្រកួត។ លទ្ធផលក្នុងកម្មវិធីនេះគឺ ជ័យលាភីលេខ១ បានទៅប្រទេសឥណ្ឌូស៊ី លេខ២បានទៅសិង្ហបុរី និងលេខ៣បានទៅប្រុយណេ ដោយឡែកកម្ពុជាស្ថិតនៅលេខ៥ ទទួលបាន៧០០ពិន្ទុ។

ការប្រកួតប្រជែងល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន បង្កើតឡើងដើម្បីបង្កើនការស្វែងយល់ពីអាស៊ាន និងបង្កើតទំនាក់ទំនងគ្នានឹងគ្នាសម្រាប់សិស្សវិទ្យាល័យនៅបណ្តាប្រទេសអាស៊ាន។ ដោយសារបញ្ហាកូវីដ១៩ ប្រទេសសិង្ហបុរីដែលជាម្ចាស់ផ្ទះ បានរៀបចំការប្រកួតកម្មវិធីសំណួរចម្លើយពីអាស៊ានថ្នាក់តំបន់នេះ តាមប្រព័ន្ធវីដេអូ ដោយមានបេក្ខជនឆ្នើមៗ៣រូបដូចគ្នា ដែលមកពីបណ្តាប្រទេសសមាជិកអាស៊ានចូលរួម។

លក្ខខណ្ឌនៃការប្រកួតនោះ គឺជាការឆ្លើយសំណួរក្នុងទម្រង់សំណួរបើក និងពហុចម្លើយ ក្រោមប្រធានបទសសរស្តម្ភទាំងបីរបស់អាស៊ាន និងទិដ្ឋភាពទូទៅរបស់អាស៊ាន តាមរយៈការជ្រើសរើសសំណួរ និងការចុចប៊ូតុងដើម្បីឆ្លើយសំណួរផងដែរ។

បេក្ខជនតំណាងកម្ពុជាទាំងបីរូប គឺជាជ័យលាភីលេខ១-៣ ក្នុងកម្មវិធីការប្រកួតប្រជែងល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់ជាតិ លើកទី៩ ឆ្នាំ២០២០ ដែលរៀបចំឡើងដោយទូរទស្សន៍ជាតិកម្ពុជា ក្រសួងព័ត៌មាន កាលពីខែមករាកន្លងទៅ។ បេក្ខជនតំណាងកម្ពុជា មានសមាសភាពដូចជា៖ ១- សិស្ស វ៉ាន់ ស្រីពេជ្រ មកពីវិទ្យាល័យទួលទំពូង ២- សិស្ស ប្រាក់ ស្រីតូច មកពីសាលាជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ និង៣- សិស្ស ញ៉េប ប៉ុញ្ញាឫទ្ធិ មកពីសាលាអ៊ីធូស្ទែម ព្រះយុគន្ធរ៕

អត្ថបទដែលជាប់ទាក់ទង
Good News៖ កាន់តែប្រសើរ! មានអ្នកជាសះស្បើយពីកូវីដ១៩ ចំនួន ១៧នាក់ ក្នុងនោះ ១៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
ព័ត៌មានជាតិ
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដាក់កំហិតត្រឹមថ្ងៃ១មករា២០២១ ឲ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់តភ្ជាប់ និងបញ្ជូនទិន្នន័យមកDMC
ព័ត៌មានជាតិ
អ្នកនយោបាយ គាំទ្រការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ទាក់ទងនឹងការទិញវ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក
ព័ត៌មានជាតិ
សូមសរសើរ! ករណីជួញដូរគ្រឿងញៀនពីថៃមកកម្ពុជា​ សមត្ថកិច្ចស្រាវជ្រាវចាប់បានបណ្តាញ ៣នាក់​ ​និងគ្រឿងញៀន ១០គីឡូក្រាមបន្ថែមទៀត
ព័ត៌មានជាតិ
​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ ឯកឧត្តម សុខ សូកាន ជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​
ព័ត៌មានជាតិ
រដូវ​ធ្វើ​ប្រហុក ផ្អក ​ដល់​ហើយ​! ពេញមួយសប្តាហ៍តែម្តង​ គឺចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែធ្នូនេះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី