ឯកឧត្តម ប៊ុន ហុន ប្រជុំពិភាក្សាតាមអនឡាញ ជាមួយតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំកម្ពុជា​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ០៨:៤០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលបន្ទុកសរសេររបាយការណ៍ស្តីពី សិទ្ធិមនុស្សពាក់ព័ន្ធសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៦ ខែធ្នូនេះ បានអញ្ជើញដឹកនាំក្រុមការងារក្រសួងមហាផ្ទៃ ដើម្បីជួបប្រជុំពិភាក្សាជាមួយ តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំកម្ពុជា តាមរយៈប្រព័ន្ធវីដេអូអនឡាញ ដែលមានការអញ្ជើញចូលរួមពី អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធផងដែរ។

ឯកឧត្តម ប៊ុន ហុន បានមានប្រសាសន៍ថា ដោយសារតែបញ្ហាកូវីដ១៩ ធ្វើឲ្យកិច្ចប្រជុំនេះត្រូវពន្យាពេលអស់រយៈពេលដល់ទៅ៣ខែ។ ប៉ុន្តែទោះបីយ៉ាងណា ក្រសួងមហាផ្ទៃនៅតែអាចរៀបចំកិច្ចប្រជុំពិភាក្សា តាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីធ្វើឲ្យសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែមានភាពរឹងមាំឡើង។ នេះបើតាមខ្លឹមសារ​ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ។

នៅក្នុងការពិភាក្សាគ្នានេះលោក Pra-deep Wagle តំណាងការិយាល័យឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណដល់ឯកឧត្តម ប៊ុន ហុន ព្រមទាំងក្រុមការងារក្រសួងមហាផ្ទៃ ដែលបានឆ្លៀតឱកាសចូលរួមក្នុងកិច្ចប្រជុំ បើទោះបីជាមានបញ្ហាកូវីដ១៩ជាបន្តបន្ទាប់ក៏ដោយ។

ជាមួយគ្នានេះ លោក Pra-deep Wagle ក៏បានធ្វើការកោតសរសើរចំពោះកិច្ចសហប្រតិ្តបត្តការដ៏ល្អ រវាងក្រសួងម​ហាផ្ទៃ និងឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លើការជួបប្រជុំក៏ដូចជាកិច្ចការពារផ្សេងៗទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្ស និងកិច្ចការងាររបស់អង្គការសង្គមស៊ីវិលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
កាកបាទក្រហមកម្ពុជា​ ស្នើដល់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម ​និងអឌ្ឍចន្ទក្រហម​ ​បន្តរក្សាទុកការិយាល័យនៅកម្ពុជា​យ៉ាងតិចពីរទៅបីឆ្នាំទៀត​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល បន្តក្រើនរម្លឹកសាជាថ្មីដល់​អ្នក​ធ្លាប់​ចូល​ហាង​កាហ្វេ Hidden Coffee នៅ​ផ្លូវ​២០០២ ក្នុង​សង្កាត់​ទឹកថ្លា កាលពី​ថ្ងៃទី​៤​ធ្នូ ពី​ម៉ោង ៣:៣០​នាទី​-៤:០០​នាទី​រសៀល សូម​ទៅធ្វើ​តេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​
ព័ត៌មានជាតិ
Good News៖ មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​ថ្មី ៥​នាក់​ទៀត ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​
ព័ត៌មានជាតិ
ចិន ស្ពាយកាំភ្លើង M16 នៅផ្សារផ្លាហ្សា បឹងត្របែក ត្រូវប៉េអឹមចាប់ បញ្ជូនទៅតុលាការ
ព័ត៌មានជាតិ
គ្រឿងញៀនជាង ១០ប្រភេទ ទម្ងន់ជិត ១០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ០៣ នាក់​ និង​អាវុធខ្លី ១ដើម ត្រូវបានសមត្ថកិច្ច បង្ក្រាបបាន
ព័ត៌មានជាតិ
កែសម្រួល និងបន្ថែមសមាសភាពក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថានទៅក្នុងលក្ខណៈ សម្បត្តិ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី