ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុច ជួបពិភាក្សាជាមួយក្រុមការងារអាជ្ញាធរមីន និងតំណាងអង្គការUNDPលើការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា «គម្រោងបោស សម្អាតមីនដើម្បីលទ្ធផល»​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ០៨:៣៦ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរមីន នា​ព្រឹក​ថ្ងៃទី​១៦​ ខែធ្នូ​ ឆ្នាំ​២០២០​ បានជួប​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​អាជ្ញាធរ​មីន​ និង​តំណាង​អង្គការ​UNDP លើ​ការ​ត្រៀម​រៀបចំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា«​គម្រោង​បោស​សម្អាត​មីន​ដើម្បី​លទ្ធផល»​ ដែលនឹងត្រូវរៀបចំ​នា​ពេល​ខាងមុខនេះ​។

បើតាមទំព័រហ្វេសប៊ុករបស់ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុច បានឲ្យដឹង ថា កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​គម្រោង​នឹង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ តំណាង​ប្រទេស​ម្ចាស់​ជំនួយ​ និង​ដៃគូ​ ដូចជា​៖ អូស្ត្រាលី​ សាធារណរដ្ឋ​កូរ៉េ​ ណូវែលហ្សឺឡង់​ និង​អង្គការ​UNDP។

សូមជម្រាបថា «គម្រោង​បោស​សម្អាត​មីន​ដើម្បី​លទ្ធផល​»បាន​ចាប់ផ្ដើម​អនុវត្តន៍​តាំង​ពី​ឆ្នាំ​២០០៦​ ក្រោម​ការ​គាំទ្រ​បច្ចេក​ទេស​ដោយ​អង្គការ​UNDP និង​បាន​រំដោះ​ផ្ទៃ​ដី​មាន​មីន​ប្រមាណ​ជាង​២៥០​គីឡូម៉ែត្រ​ក្រឡា​ ក្នុង​ខេត្ត​បាត់ដំបង​ ប៉ៃលិន​ និង​បន្ទាយ​មានជ័យ​៕ 

អត្ថបទដែលជាប់ទាក់ទង
គ្រឿងញៀនជាង ១០ប្រភេទ ទម្ងន់ជិត ១០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ០៣ នាក់​ និង​អាវុធខ្លី ១ដើម ត្រូវបានសមត្ថកិច្ច បង្ក្រាបបាន
ព័ត៌មានជាតិ
កែសម្រួល និងបន្ថែមសមាសភាពក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថានទៅក្នុងលក្ខណៈ សម្បត្តិ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
ព័ត៌មានជាតិ
ឯកឧត្តម ប៊ុន ហុន ប្រជុំពិភាក្សាតាមអនឡាញ ជាមួយតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំកម្ពុជា
ព័ត៌មានជាតិ
BREAKING NEWS ក្រសួងអប់រំ៖ សិស្សបាក់ឌុប និងឌីប្លូម ជាប់ទាំងអស់!
ព័ត៌មានជាតិ
ចាប់ពីពេលនេះតទៅ«ម្រេចកំពត» នឹងទទួលបានកិច្ចការពារស្របច្បាប់ មិនឲ្យភាគីទីបីប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងរំលោភបំពាននានា ចំពោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្នុងបណ្តាប្រទេសជាភាគីហត្ថលេខី
ព័ត៌មានជាតិ
ខេត្តសៀមរាប ​ត្រួសត្រាយផ្លូវដើម្បីទទួលថាមពលអគ្គិសនីតង់ស្យុងខ្ពស់ ​២៣០គីឡូវ៉ុល​​ ​ពីរោងចក្រអគ្គិសនីដុត​ធ្យូង​ថ្ម​​​ ​នៅ​​ខេត្តឧត្តរមានជ័យ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី