រដ្ឋមន្ត្រីកសិកម្ម៖ តាកែវ ​គឺជាខេត្តមួយក្នុងចំណោមខេត្តធំៗ ​ដែលមានសក្តានុពលលើផលិតកម្មដំណាំស្រូវ ​​និងជាច្រកនាំចេញទាំងផ្លូវទឹក-ផ្លូវគោក​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ០៨:៣២ ព្រឹក

(តាកែវ)៖ តាកែវគឺជាខេត្តមួយក្នុងចំណោមខេត្តធំៗដែលមានសក្តានុពលលើផលិតកម្មដំណាំស្រូវជាប់ចំណាត់លេខ១ ចំនួន៨ឆ្នាំ ចំណាត់ថ្នាក់លេខ២ ចំនួន ៨ឆ្នាំ និងចំណាត់ថ្នាក់លេខ៣ ចំនួន ២ឆ្នាំចុងក្រោយ ហើយក៏ជាខេត្តមួយមានច្រកនាំចេញផលស្រូវធំមួយទៅកាន់ប្រទេសជិតខាង តាមមធ្យោបាយផ្លូវទឹក និងផ្លូវគោក។ នេះបើតាមការឲ្យដឹងពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គណនី​ហ្វេសប៊ុកឯកឧត្តម វេង សាខុន នៅថ្ងៃទី១៦ ខែធ្នូនេះ បានបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២០នេះ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីថ្ងៃទី១៥ ខែធ្នូ បានឲ្យដឹងថាតួលេខក្នុងផែនការបង្កបង្កើនផលស្រូវរដូវរស្សាមានផ្ទៃដីសរុបចំនួន ១៨០ ០០០ហ.ត អនុវត្តបានចំនួន ២០៩ ៣៧៣ ហិកតា ស្មើ ១១៦% ទិន្នផល ៣,៤ត/ហ.ត ទទួលបានបរិមាណផលសរុបចំនួន ៧១១ ៤២៣ត លើសឆ្នាំមុនចំនួន ៣៥ ៣៧២ត។ 

ដោយឡែកចំពោះស្រូវប្រាំងវិញ តួលេខក្នុងផែនការមានចំនួន ៨០ ០០០ ហ.ត អនុវត្តបានចំនួន ១០១ ៥១១ហ.ត ស្មើនឹង ១២៧% ទទួលបានទិន្នផល ៤,៨៩៨ត/ហ.ត បរិមាណផលសរុបទចំនួន ៤៩៧ ២០១ត តិចជាងឆ្នំាមុន ៦ ៦៨៤ត (បញ្ហាមកពីខ្វះទឹកមិនអាចធ្វើលើកទី២ បាន)។

ប្រភពពីរដ្ឋមន្ត្រីក្រសួងកសិកម្មដដែល បានបន្តទៀតថា ចំពោះការនាំចេញ ខេត្តតាកែវមានច្រកនាំចេញផលស្រូវសំខាន់ៗចំនួន ៤ ទៅកាន់ប្រទេសជិតខាង គឺច្រកកំពង់ទូកអង្គរបុរី ច្រកកំពង់អំពិល ច្រកភ្នំដិន ច្រកដើមដូង និងប្រឡាយ ៩២។ គិតមកទល់ថ្ងៃទី១៥ ខែធ្នូ ផលស្រូវចំនួន ១៣៦ ៨៥២តោន ត្រូវបាននាំចេញ៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ប៊ុន ហុន ប្រជុំពិភាក្សាតាមអនឡាញ ជាមួយតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំកម្ពុជា
ព័ត៌មានជាតិ
BREAKING NEWS ក្រសួងអប់រំ៖ សិស្សបាក់ឌុប និងឌីប្លូម ជាប់ទាំងអស់!
ព័ត៌មានជាតិ
ចាប់ពីពេលនេះតទៅ«ម្រេចកំពត» នឹងទទួលបានកិច្ចការពារស្របច្បាប់ មិនឲ្យភាគីទីបីប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងរំលោភបំពាននានា ចំពោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្នុងបណ្តាប្រទេសជាភាគីហត្ថលេខី
ព័ត៌មានជាតិ
ខេត្តសៀមរាប ​ត្រួសត្រាយផ្លូវដើម្បីទទួលថាមពលអគ្គិសនីតង់ស្យុងខ្ពស់ ​២៣០គីឡូវ៉ុល​​ ​ពីរោងចក្រអគ្គិសនីដុត​ធ្យូង​ថ្ម​​​ ​នៅ​​ខេត្តឧត្តរមានជ័យ
ព័ត៌មានជាតិ
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុច ជួបពិភាក្សាជាមួយក្រុមការងារអាជ្ញាធរមីន និងតំណាងអង្គការUNDPលើការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា «គម្រោងបោស សម្អាតមីនដើម្បីលទ្ធផល»
ព័ត៌មានជាតិ
BEST TV: លោក ទេព រិនដារ៉ូ ជីវិតក្រោយឆាក
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី