ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ​បើកកិច្ចប្រជុំពង្រឹងការងារតាមរបត់ថ្មី! ​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ-មេបញ្ជាការរង តាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងនាយទាហានចំណុះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សរុប១០៩នាក់ ធ្វើការប្រជុំការងារពីចម្ងាយ តាមរយៈប្រព័ន្ធអនឡាញ ដែលជារបត់ការងារតាមបែបគន្លងថ្មី ក្នុងកាលៈទេសៈបង្កាទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវីដ-១៩។

ខ្លឹមសារសំខាន់នៃកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញនាពេលនេះ គឺផ្តោតលើការបន្តចូលរួមបង្កាទប់ស្កាត់ការរីករាលដាលនូវ ជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការអំពាវរបស់ប្រមុខរាជរដ្ឋាភិបាល ដោយគ្រប់សកម្មភាពរស់នៅនិងបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការចេញបំពេញបេសកកម្មរក្សាសន្តិសុខសណ្តាប់ធ្នាប់ បង្ក្រាបបទល្មើស ត្រូវប្តូរមកអនុវត្តតាមគន្លងថ្មី និងត្រៀមកម្លាំងជានិច្ច ដើម្បីចូលរួមអនុវត្តដីកាតុលាការ៕

អត្ថបទដែលជាប់ទាក់ទង
រដ្ឋមន្ត្រីកសិកម្ម៖ តាកែវ ​គឺជាខេត្តមួយក្នុងចំណោមខេត្តធំៗ ​ដែលមានសក្តានុពលលើផលិតកម្មដំណាំស្រូវ ​​និងជាច្រកនាំចេញទាំងផ្លូវទឹក-ផ្លូវគោក​
ព័ត៌មានជាតិ
ការប្រឡងយកបណ្ណបើកបរនៅគ្រប់រាជធានី-ខេត្ត គឺបើកដំណើរការវិញហើយ
ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន៖​ ​«ស្រុកយើង​ សំបូរណាស់សំរាម​ មិនថាក្នុងទឹក​ ឬលើគោក នោះទេ​»​
ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន៖ កម្ពុជា បាន បញ្ជាទិញវ៉ាក់សាំងទៅមជ្ឈមណ្ឌលកូវ៉ាក់ចំនួន១លានដូស បន្ថែមលើចំនួនវ៉ាក់សាំងដែលកម្ពុជា នឹងអាចទទូលបាន២០%នៃចំនួនប្រជាជនកម្ពុជា
ព័ត៌មានជាតិ
ព្រះមហាក្សត្រ និងសម្តេចម៉ែ មាន ព្រះរាជហឫទ័យសោកស្តាយដ៏ជ្រាលជ្រៅ​ និងសូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ​ចំពោះវិញ្ញាណក្ខន្ធឯកឧត្តមមហាសេនាប្រមុខ គឹម ជុងអ៊ីល​
ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំ វេទិកា ពិភាក្សាស្តីពី «ដំណើរការសរសេរប្រវត្តិសាស្ត្រប្រទេសកម្ពុជា»
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី