ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តដល់សមាជិក​ស.ស.យ.ក. ​ទូទាំងប្រទេស​ ​បន្តយុទ្ធនាការបញ្រ្ចាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ​​ឲ្យបានផុលផុសថែមទៀត​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំកិច្ចប្រជុំ​​ ”វឌ្ឍនភាពការងារអនុវត្តយុទ្ធនាការបញ្រ្ចាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា” ជាមួយគណៈកម្មាធិការ ស.ស.យ.ក. រាជធានី-ខេត្តទាំង២៥តាមប្រព័ន្ធ video conference។ 

ក្រោយពីបានស្តាប់របាយការណ៍ពីបណ្តាថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានី-ខេត្ត ឯកឧត្តមប្រធានបានធ្វើការថ្លែងអំណរគុណជូនដល់សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់នៅទូទាំងប្រទេស ដែលកន្លងមក បានចូលរួមយ៉ាងសកម្មក្នុងបណ្តាយុទ្ធនាការនានារបស់ ស.ស.យ.ក. ដូចជាយុទ្ធនាការពលរដ្ឋល្អ ការចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋក្នុងពេលជំនន់ទឹកភ្លៀងកន្លងមក និងជាពិសេស ក្នុងយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដោយបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានបានយ៉ាងល្អប្រសើរ។

ឯកឧត្តមក៏សូមឆ្លៀតឱកាសនេះ ក្នុងការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសូមលើកទឹកចិត្តដល់សមាជិក សមាជិកា ទាំងអស់ឱ្យបន្តចូលរួមយុទ្ធនាការនេះឱ្យបានផុលផុសថែមទៀត ព្រោះថាការប្រយុទ្ធនឹងជំងឺកូវីដ១៩ មិនទាន់បញ្ចប់ទាំងស្រុងនៅឡើយនោះទេ។​ ម្យ៉ាងទៀត ឯកឧត្តមក៏បានស្នើសុំឱ្យបន្តការសហការ និងផ្លាស់ប្តូរយោបល់រវាងគណៈកម្មាធិការរាជធានី-ខេត្ត ជាមួយថ្នាក់កណ្តាល ដើម្បីសម្របសម្រួលការងារ ការអនុវត្តសកម្មភាពសមស្របទៅតាមមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជាបានអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ តាមរយៈការចុះផ្សព្វ​ផ្សាយ​តាមមូលដ្ឋាន ការចងបដាអប់រំអំពីការការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ ចាប់តាំងពីអំឡុងខែមីនារហូតមកដល់បច្ចុប្បន្ននេះ៕


អត្ថបទដែលជាប់ទាក់ទង
ការប្រឡងយកបណ្ណបើកបរនៅគ្រប់រាជធានី-ខេត្ត គឺបើកដំណើរការវិញហើយ
ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន៖​ ​«ស្រុកយើង​ សំបូរណាស់សំរាម​ មិនថាក្នុងទឹក​ ឬលើគោក នោះទេ​»​
ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន៖ កម្ពុជា បាន បញ្ជាទិញវ៉ាក់សាំងទៅមជ្ឈមណ្ឌលកូវ៉ាក់ចំនួន១លានដូស បន្ថែមលើចំនួនវ៉ាក់សាំងដែលកម្ពុជា នឹងអាចទទូលបាន២០%នៃចំនួនប្រជាជនកម្ពុជា
ព័ត៌មានជាតិ
ព្រះមហាក្សត្រ និងសម្តេចម៉ែ មាន ព្រះរាជហឫទ័យសោកស្តាយដ៏ជ្រាលជ្រៅ​ និងសូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ​ចំពោះវិញ្ញាណក្ខន្ធឯកឧត្តមមហាសេនាប្រមុខ គឹម ជុងអ៊ីល​
ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំ វេទិកា ពិភាក្សាស្តីពី «ដំណើរការសរសេរប្រវត្តិសាស្ត្រប្រទេសកម្ពុជា»
ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ​បើកកិច្ចប្រជុំពង្រឹងការងារតាមរបត់ថ្មី! ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី