(ភ្នំពេញ)៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញាតឲ្យ ADB ធ្វើការដឹកនាំបណ្តាលស្ថាប័នស្រាវជ្រាវធំៗល្បីល្បាញ លើការគ្រប់គ្រងវិស័យធនធានទឹក ក្នុងពិភពលោកខាងលើ ធ្វើការងារដូចខាងក្រោមក្នុងបណ្តាអាងទន្លេ និងក្នុងបណ្តាប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ចាម ក្នុងខេត្តបាត់ដំបង ក្នុងខេត្តកំពង់ធំ និងក្នុងខេត្តតាកែវ ក្នុងកម្រិត ៣០ ម Spatial Resolutions: ១- ធ្វើផែនទី Evapotranspiration ២- ធ្វើផែនទី Biomass Productions និង៣- ធ្វើផែនទី Crop Water Productivity។
ការឲ្យដឹងខាងលើនេះ ក្នុងប្រជុំមួយតាមរយៈ Video Conferenceកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ដឹកនាំដោយឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងនៃ PMU-ADB and WB MOWRAM ជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី ADB ជាមួយនឹងវិទ្យាស្ថានគ្រប់គ្រងទឹកអន្តរជាតិ IWMI ជាមួយនឹងអង្គការសហប្រជាជាតិ UN-FAO និងជាមួយនឹងអង្គការសហប្រជាជាតិ UNESCO-IHE ប្រចាំនៅ Delph ក្នុងប្រទេស Holland នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម សាលប្រជុំរំដួល។
ការប្រជុំ VC នេះគឺមានគោលបំណង ធ្វើការត្រួតពិនិត្យ និងធ្វើការវាយតម្លៃលើលទ្ធផលសិក្សាស្រាវជ្រាវលើ Water Accounting នៅក្នុងតំបន់អាងទន្លេទាំងអស់របស់ប្រទេសកម្ពុជា និង Water Productivity នៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ ក្នុងខេត្តបាត់ដំបង នៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ក្នុងខេត្តកំពង់ចាម នៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តប្រព័ន្ធប្រឡាយលេខ១៥ ក្នុងខេត្តតាកែវ និងតំបន់ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនឹត ក្នុងខេត្តកំពង់ធំ នាពេលកន្លងមករបស់បណ្តាស្ថាប័នទាំងអស់ខាងលើដែលបានសហប្រតិបត្តិការល្អជាមួយនឹង ក្រសួងធនធានទឹក និងឧតុនិយម MOWRAM និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF។
ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត បានស្នើ និងណែនាំឲ្យ ADB និងបណ្តាស្ថាប័ន្ធស្រាវជ្រាវសំខាន់ៗក្នុងពិភពលោកខាងលើ ធ្វើការប្រមូលទិន្នន័យដើម Raw Data and Information ឲ្យបានគ្រប់គ្រាន់ មុននឹង Run Software Modelling, Computer Computing and Writing ត្រូវជៀសវាងប្រើតែការ Estimating Remote Sensing Settelize and Emerge ជាពិសេសត្រូវតែប្រើប្រាស់ទិន្នន័យដែលថែរក្សាទុករយៈពេលយូររបស់ក្រសួងធនធានទឹក និងឧតុនិយមជាកំហិត៕





