(ភ្នំពេញ)៖ នាវេលារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយកនូវកម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធ និងព្រះរាជសាររំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ប្រគេនជូន សម្តេចព្រះឧត្តមបញ្ញា កត្តិបណ្ឌិត ដួង ផង់ ចំពោះមរណភាពនៃ មហាឧបាសិកា ញ៉េប នាង ត្រូវជាញោមស្រីបង្កើត ដែលបានទទួលមរណភាពក្នុងជន្មាយុ ១១៣ឆ្នាំ ដោយជរាពាធ៕






