(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ថា មានបុរសជាអ្នកជំងឺកូវីដ១៩ ម្នាក់ មុនពេលរកឃើញថា មានវីរុសកូវីដ១៩ ធ្លាប់បានទៅអង្គុយពិសាកាហ្វេ នៅហាងឈ្មោះ Hidden Coffee ដែលមានទីតាំងនៅផ្ទះលេខ ១២៥ ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វេលាម៉ោង ១៥:៣០ នាទី នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។
ដូច្នេះក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានចូលទៅហាងកាហ្វេនេះ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៥:៣០ នាទី ដល់ម៉ោង ១៦:០០នាទីរសៀល សូមអញ្ជើញទៅធ្វើតេស្ត នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រៀងរាល់ម៉ោងធ្វើការ និងសូមលោកអ្នកធ្វើចត្តាឡីស័ក នៅតាមផ្ទះរបស់ខ្លួន ឲ្យបានគ្រប់ចំនួន ១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវតាមដានសុខភាពផ្ទាល់ខ្លួនឲ្យបានហ្មត់ចត់ជាទីបំផុត។ ប្រសិនបើមានបញ្ហាសុខភាព សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខ៖ 012 825 424 ឬ 012 488 981 ឬ 012 836 868។
គិតមកដល់ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២៨វិច្ឆិកា មានអ្នកឆ្លងសរុប ៤១នាក់។ ក្នុងនោះ ក៏មានអ្នកជាសះស្បើយសរុប ៨នាក់ហើយ ( ថ្ងៃទី១៤ធ្នូ ៣នាក់ និង ៥នាក់ ជាសះស្បើយ នៅថ្ងៃទី១៥ ខែធ្នូ )៕





