(ភ្នំពេញ)៖ បើទោះបីជាមកដល់ពេលនេះ កម្ពុជាអាចគ្រប់គ្រងបានលើព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា តែមិនទាន់បញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យប្រជាជនកម្ពុជា បន្តអនុវត្តន៍វិធានការសុខាភិបាល «៣ការពារ និង ៣កុំ» ដើម្បីការពារ កុំឲ្យឆ្លងកូវីដ១៩។
វិធានការ ៣ការពារ រួមមាន៖ ១-ពាក់ម៉ាស់ ២-លាងដៃ និង៣-រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលឲ្យលើសពី ១ម៉ែត្រកន្លះ ហើយអនុវត្តគ្រប់គ្នា។
ចំណែកការបន្តអនុវត្ត ៣កុំ គឺទី១-កុំចូលទៅកន្លែងបិទជិត ដែលគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ទី២-កុំទៅកន្លែងមនុស្សច្រើនកុះករ និងទី៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា៕



