អនុសាសន៍ ១៤​ចំណុច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ត្រូវ​ចាត់ទុកថា មាន ប្រសើរ​ជាង​អត់​មាន​!​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា យើង​ត្រូវ​ចាត់ទុកថា មាន ប្រសើរ​ជាង​អត់​មាន​។ អីចឹង​ត្រូវ​តៀម​លក្ខណៈ យើង​កើត​ក្នុង​សហគមន៍​ហើយ នឹង​អាច​កើត​ក្នុង​សហគមន៍​តាម​កន្លែង​និ​មួយៗ និង​តាម​ម្តងម្កាល​។ ពេលនេះ យើង​អាច​ត្រួតត្រា​បាន គ្រាន់តែ​មិនទាន់​បញ្ចា​ប់​។ នៅពេល​ខាងមុខ យើង​ត្រូវ​ចាត់ទុកថា វា​អាច​កើតមាន​ទ្រង់ទ្រាយ​ធំ ប្រសើរ​ជាង​ចាត់ទុកថា វា​មិនកើត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​អនុសាសន៍ ដើម្បី​ទប់ទល់​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ រួមមាន​៖ ១.​ត្រូវ​រស់នៅ​មាន​អនាម័យ​ជានិច្ច ២.​ត្រូវ​ត្រៀម​កន្លែង សម្រាប់​អ្នកជំងឺ​កូ​វីដ​១៩ បំពាក់​បរិក្ខារ​សម្រាប់​សង្គ្រោះបន្ទាន់​។ ៣.​ពង្រឹង​ការតាមដាន​រុករក​អ្នកជំងឺ​កូ​វីដ​១៩ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​សុខាភិបាល នៅតាម​សហគមន៍​។ ៤.​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​គ្រូពេទ្យ​បន្ថែម និង​បន្ថែមចំនួន​គ្រូពេទ្យ​។ ៥.​ពង្រីក​លទ្ធភាព​មន្ទីរ​ពិសោធន៍ ទាំង​នៅ​ភ្នំពេញ សៀមរាប ព្រះសីហនុ និង​នៅ​ខេត្តបាត់ដំបង​។ ៦.​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​ពេទ្យ និង​ខោអាវ​ការពារ​ឲ្យ​បាន​គ្រប់គ្រាន់ ទៅគ្រប់​មន្ទីរពេទ្យ​។ ៧.​ប្រព័ន្ធ​បញ្ជូន​អ្នកជំងឺ ត្រូវ​ពង្រឹង ហើយ​ត្រូវមាន​រថយន្ត​បញ្ជូន​អ្នកជំងឺ ដោយ​ធ្វើយ៉ាងណា កុំ​ឲ្យ​ឆ្លង​ជំងឺ​។ ៨.​ត្រូវ​ពង្រីក​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​បន្ថែមទៀត ( ក្រុម​ទៅយក​សំណាក )​។ ៩.​ត្រៀមលក្ខណៈ​ព្យាបាល​នៅនឹងកន្លែង និង​ត្រៀម​ចល័ត​។ ១០.​ត្រៀម​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​អ្នកគ្រប់គ្រង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ហ្មត់ចត់ ចំណីអាហារ​សម្រាប់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក និង​ត្រូវ​យាមកាម​ឲ្យ​បាន​តឹងតែង​បំផុត​។ ១១.​ជំរុញ​ការចូលរួម​តាម​សហគមន៍ ពិសេស​ស្ត្រី​នៅផ្ទះ ឲ្យ​ក្រុមគ្រួសារ មាន​អនាម័យ ហើយ​ប្រជា​ការពារ ជា​អ្នកផ្តល់​ព័ត៌មាន​មកកាន់​សុខាភិបាល​។ ១២.​អាជ្ញាធរ​ភូមិ​ឃុំ ត្រូវ​ចូលរួម​អប់រំ​សុខភាព​ប្រជាជន​ឲ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​ទប់ស្កាត់​ការចម្លង​នៅក្នុង​សហគមន៍ ដោយ​យក​បទពិសោធន៍ កាលពី​ខែមេសា​។ ១៣.​បង្កើត ឬ​ពង្រឹង​ប្រព័ន្ធ​តាមដាន​អ្នក​ប៉ះពាល់​អ្នកជំងឺ និង​ប្រព័ន្ធ​រាយការណ៍​ឲ្យ​បាន​ទូលំទូលាយ​។ ការធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ ជា​កំហិត​។ ១៤.​លើកទឹកចិត្ត​ឲ្យ​មានការ​បង្ហាញខ្លួន និង​មាន​ភាពស្មោះត្រង់ ដើម្បី​ចាត់វិធានការ​បន្ទាន់​៕​

អត្ថបទដែលជាប់ទាក់ទង
BEST TV: សម្តេចតេជោ ហ៊ុន សែន៖ ណែនាំរដ្ឋមន្ត្រីអប់រំឲ្យសម្រេច សិស្សថ្នាក់ទី១២ទាំងអស់ ជាប់បាក់ឌុបជាស្វ័យប្រវត្តិ
ព័ត៌មានជាតិ
ដំរីមួយក្បាលសំណាងដូចឈ្មោះ ​អាចនៅរស់ពីជំងឺដ៏កាចសាហាវមួយប្រភេទ​
ព័ត៌មានជាតិ
BEST TV: សម្តេចតេជោ ហ៊ុន សែន៖ លោក ឆែម សាវុធ ជាជនរងគ្រោះ! សូមកុំមានការរើសអើង
ព័ត៌មានជាតិ
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​លោក William Barr បានលាលែងពីតំណែង
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ ជាប់​បាក់​ឌុប​ទាំងអស់គ្នា ដោយមិនបាច់ប្រឡង​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​បន្ត​ដំណើរការ​ផ្តល់​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ នៅ​ជុំ​ទី​៤ រយៈពេល ៣​ខែ​តទៅទៀត ចាប់ពី​ខែមករា ឆ្នាំ​២០២១
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី