សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ ជាប់​បាក់​ឌុប​ទាំងអស់គ្នា ដោយមិនបាច់ប្រឡង​!​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​សម្រេច​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ ជាប់​បាក់​ឌុប​ទាំងអស់គ្នា ដោយ​មិនចាំបាច់​ប្រឡង​។ នេះ​ដោយសារតែ​បញ្ហា​កូ​វីដ​១៩ ដែល​បន្ត​អូសបន្លាយ​តាមរយៈ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​។​

​ការប្រកាស​ជាថ្មី​ដូច្នេះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដំបូង​ឡើយ បានប្រកាស​មិន​ឲ្យ​ក្រសួង​អប់រំ រៀបចំ​ការប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ឡើយ​។ ក្នុងនោះ សម្តេច ក្នុងការ​ថ្លែង​សារ​ពីដំបូង គឺ​សម្រេច​ឲ្យ​ក្រសួង​អប់រំ វាយតម្លៃ​លើ​លទ្ធផល​ប្រឡង​ឆមាស​របស់​បេក្ខជន​ថ្នាក់​ទី​១២ ដើម្បី​សម្រេច​ជាប់ ឬ​ធ្លាក់​។​

​ប៉ុន្តែ​មុនពេល​បញ្ចប់​ការ​ថ្លែង​សារ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា សិស្ស​ថ្នាក់​ទី​១២ នៅ​ឆ្នាំ​សិក្សា ២០១៩-២០២០ គឺ​ជាប់​ទាំងអស់។ បេក្ខជនប្រឡងឌីប្លូម ក៏ត្រូវជាប់ទាំងអស់គ្នាដែរ។ ការធ្វើដូច្នេះ ដើម្បីលើកទឹកចិត្តដល់សិស្សនិស្សិតយើង ចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩​​៕​

អត្ថបទដែលជាប់ទាក់ទង
អាមេរិកផ្តល់ជំនួយអភិវឌ្ឍន៍កម្ពុជា​ជាង ​៦៦លានដុល្លារបន្ថែមទៀត ​សរុបក្នុងឆ្នាំ២០២០ប្រមាណជិត​ ១៣០លានដុល្លារហើយ ​
ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល ​ឲ្យពិនិត្យលទ្ធភាពផ្តល់ក្របខណ្ឌបន្ថែមដល់គ្រូពេទ្យ​ ​ដែលស្ម័គ្រចិត្តប្រយុទ្ធនឹងកូវីដ១៩​
ព័ត៌មានជាតិ
BEST TV: សម្តេចតេជោ ហ៊ុន សែន៖ ណែនាំរដ្ឋមន្ត្រីអប់រំឲ្យសម្រេច សិស្សថ្នាក់ទី១២ទាំងអស់ ជាប់បាក់ឌុបជាស្វ័យប្រវត្តិ
ព័ត៌មានជាតិ
ដំរីមួយក្បាលសំណាងដូចឈ្មោះ ​អាចនៅរស់ពីជំងឺដ៏កាចសាហាវមួយប្រភេទ​
ព័ត៌មានជាតិ
BEST TV: សម្តេចតេជោ ហ៊ុន សែន៖ លោក ឆែម សាវុធ ជាជនរងគ្រោះ! សូមកុំមានការរើសអើង
ព័ត៌មានជាតិ
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​លោក William Barr បានលាលែងពីតំណែង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី