ប្រមុខរាជរដ្ឋាភិបាល ​ឲ្យពិនិត្យលទ្ធភាពផ្តល់ក្របខណ្ឌបន្ថែមដល់គ្រូពេទ្យ​ ​ដែលស្ម័គ្រចិត្តប្រយុទ្ធនឹងកូវីដ១៩​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យពិនិត្យលទ្ធភាពផ្តល់ក្របខណ្ឌបន្ថែមឲ្យគ្រូពេទ្យតាមរយៈការប្រឡង ឬគ្រូពេទ្យជាប់កិច្ចសន្យា។ សម្តេចបញ្ជាក់ថា ការបន្ថែមក្របខណ្ឌគ្រូពេទ្យនេះ ដោយកំណត់លក្ខខណ្ឌការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ក្នុងការថ្លែងសារពិសេស នាព្រឹកថ្ងៃទី១៥ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំចង់ផ្តល់ក្របខណ្ឌបន្ថែមដល់គ្រូពេទ្យ​ ចឹងសូមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម ម៉ម ប៊ុនហេង ឯកឧត្តម ព្រំ សុខា ពិភាក្សាគ្នាអំពីលទ្ធភាពនៃការផ្តល់ក្របខណ្ឌគ្រូពេទ្យ​បន្ថែម តាមរយៈការប្រឡងជ្រើសរើស ឬគ្រូពេទ្យដែលកំពុងធ្វើកិច្ចការតាមកិច្ចសន្យា ហើយឲ្យទទួលមុខងារនឹងតែម្តង បានសេចក្តីថា អ្នកណាស្ម័គ្រចិត្តប្រយុទ្ធនឹងកូវីដ១៩»។

សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា ទោះបីជាមានជំនាញទូទៅ ឬជំនាញណាក៏ដោយ ប៉ុន្តែយកមកប្រយុទ្ធជាមួយគ្រូពេទ្យ។ «ជាលទ្ធភាពខ្ញុំនឹងផ្តល់អាទិភាពផ្តល់ក្រប​ខណ្ឌ ដោយសុខចិត្តកាត់បន្ថយមន្ត្រីក្របខណ្ឌស្ថាប័នផ្សេង ហើយបង្កើនក្របខណ្ឌគ្រូពេទ្យ។​ ប៉ុន្តែសុំឲ្យឯកឧត្តម ម៉ម ប៊ុនហេង ពិនិត្យជាបឋមបណ្តុះបណ្តាលថែមគ្រូពេទ្យដែលមានស្រាប់ សម្រាប់បម្រើឲ្យការប្រយុទ្ធប្រឆាំងកូវីដ»៕


អត្ថបទដែលជាប់ទាក់ទង
ក្រសួងប្រៃសណីយ៍ ជូនដំណឹងពីវិធានការ រារាំងការវាយប្រហារតាមTelegram ក្រោមទម្រង់ជាការក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ឬឈ្មោះបុគ្គលដទៃ
ព័ត៌មានជាតិ
ចាប់ខ្លួនបានហើយ! យុវជនម្នាក់ដែលបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ជេរប្រមាថបរិហារកេរ្តិ៍ថ្នាក់ដឹកនាំកំពូល អភិបាល និង ស្នងការតាមបណ្ដាខេត្តនានា
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ​និងផ្តល់ឋានៈដល់ឥស្សរជន និងបញ្ញវន្ត ២៣រូប ​ឲ្យបំពេញមុខងារជាប្រធាន អនុប្រធាន ​និងសមាជិក គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ព័ត៌មានជាតិ
ស្ថានទូតជប៉ុននៅកម្ពុជា​ អបអរសាទរយានអវកាសរុករកអាចម៍ផ្កាយរបស់ជប៉ុន ​បានត្រលប់មកផែនដីវិញ​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ «៣ការពារ និង ៣កុំ»
ព័ត៌មានជាតិ
អាមេរិកផ្តល់ជំនួយអភិវឌ្ឍន៍កម្ពុជា​ជាង ​៦៦លានដុល្លារបន្ថែមទៀត ​សរុបក្នុងឆ្នាំ២០២០ប្រមាណជិត​ ១៣០លានដុល្លារហើយ ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី