(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបំភ្លឺទាក់ទងនឹងការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ នារយៈពេលខ្លីកន្លងមក។
សម្តេចតេជោបានបញ្ជាក់ថា នៅពេលនោះស្ថិតក្នុងភាពងងឹតមិនច្បាស់លាស់ពេលរាលដាលព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលចាំបាច់ត្រូវបង្ហាញរូបថត និងឈ្មោះអ្នកជំងឺ ដើម្បីឲ្យភ្លឺច្បាស់ងាយស្រួលក្នុងការទប់ស្កាត់ពេលស្ថានភាពគ្រោះថ្នាក់នៃការរាលដាលកូវីដ១៩។
តែយ៉ាងណាសម្តេចតេជោបានអះអាង វិធានការបណ្តោះអាសន្ននេះលែងអនុវត្តតទៅទៀតហើយ ដើម្បីគោរពដល់សិទ្ធិបុគ្គល និងការរើសអើង។ ជាមួយគ្នានេះ សម្តេចតេជោក៏អរគុណដល់អ្នកជំងឺមួយចំនួនដែលហ៊ានបង្ហាញមុខ ប៉ុន្តែក៏គោរពចំពោះអ្នកដែលមិនហ៊ានបង្ហាញផងដែរ៕



