អូស្ត្រាលី គ្រោង​ផ្តល់ជំនួយឥតសំណង ៨៥លានដុល្លារ ​សម្រាប់ស្តារសេដ្ឋកិច្ច-សង្គមកម្ពុជាពីវិបត្តិជំងឺកូវីដ១៩​​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ អូស្ត្រាលី និងកម្ពុជា បានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា (Cambodia COVID-19 Development Response Plan)។ ក្នុងស្មារតីភាពជាដៃគូ រដ្ឋាភិបាលអូស្ត្រាលី ដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ បានរៀបចំផែនការនេះដែលមាន សុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២២ ដើម្បីតម្រង់ទិសការគាំទ្ររបស់អូស្ត្រាលី សម្រាប់ស្តារសេដ្ឋកិច្ច-សង្គមកម្ពុជាពីវិបត្តិជំងឺកូវីដ១៩។

ផែនការនេះបានកំណត់អំពីការគាំទ្ររបស់អូស្រ្តាលីសម្រាប់ការស្ដារកម្ពុជា តាមរយៈសសរស្តម្ភ ៣ គឺ ការធានាសន្តិសុខផ្នែកសុខាភិបាល ស្ថិរភាពសង្គមនិងបរិយាប័ន្ន និងការស្តារសេដ្ឋកិច្ច។

ដើម្បីអនុវត្តផែនការនេះ អូស្ត្រាលីគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៥លានដុល្លារអាមេរិក ដល់កម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការទ្វេភាគីដែលកំពុងអនុវត្ត។ ហិរញ្ញប្បទាននេះជាការផ្តល់បន្ថែមលើហិរញ្ញប្បទានប្រមាណ ១៧០លានដុល្លារអាមេរិក ដែលឯកឧត្តម Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់បណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ និងហិរញ្ញប្បទានប្រមាណ ៤៤៥​លានដុល្លារអាមេរិក ដែលអូស្ត្រាលីបានប្តេជ្ញាផ្តល់សម្រាប់ការ ចែកចាយវ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចពិជ័យសេនា ទៀ បាញ់ ​ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី​១៤ តាមប្រព័ន្ធវីដេអូ​
ព័ត៌មានជាតិ
ជួយត្រេកអរ! ​ចាប់ពីថ្ងៃនេះទៅ ​ជនពិការទាំងខ្មែរ និងបរទេស​ មានសិទ្ធិទទួលបណ្ណបើកបរស្របច្បាប់ហើយ ​
ព័ត៌មានជាតិ
ស្នងការរាជធានី៖ ​គ្មានការបើកល្បែងស៊ីសងខុសច្បាប់​ ​នៅខណ្ឌជ្រោយចង្វារ​ ​និងខណ្ឌព្រែកព្នៅនោះទេ​
ព័ត៌មានជាតិ
BEST TV: Mobile APP របស់ធនាគារ ABA មានអ្នកប្រើច្រើន!
ព័ត៌មានជាតិ
បេឡាជាតិសន្តិសុខសង្គមកម្ពុជា ​ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ​នៃសមាគមសន្តិសុខសង្គមអាស៊ាន ​លើកទី៣៧ តាមប្រព័ន្ធវីដេអូ​
ព័ត៌មានជាតិ
កាន់តែងាយស្រួល! ​សប្បុរសជនអាចបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ១៩ ​តាមរយៈ Chip Mong Bank App ​ឬភ្នាក់ងារធនាគារ ជីប ម៉ុង​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី