សម្តេចពិជ័យសេនា ទៀ បាញ់ ​ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី​១៤ តាមប្រព័ន្ធវីដេអូ​​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី​ ១៤ ( 14th ASEAN DEFENCE MINISTERS' MEETING ) តាមរយៈប្រព័ន្ធវីដេអូ។ 

ក្នុងកិច្ចប្រជុំ ប្រទេសជាសមាជិកអាស៊ាន បានចុះហត្ថលេខាលើផែនការការពារជាតិអាស៊ានឆ្នាំ២០២០-២០២៣ និងបានព្រៀងឯកសារស្តីអំពីការរក្សាស្ថេរភាពសន្តិសុខក្នុងតំបន់ ដោយផ្តោតលើប្រធានបទចំនួន៥៖ ១. នីតិវិធីនៃការអនុវត្តការងាររបស់កងកម្លាំងបម្រុងអាស៊ាន ក្នុងជំនួយផ្នែកមនុស្សធម៌និងគ្រោះមហន្តរាយ។ ២. នីតិវិធីនៃការផ្លាស់ប្តូរព័ត៌មានភេវរកម្ម។ ៣. គោលការណ៍នៃការប្រើប្រាស់ទង់ជាតិអាស៊ាននិងទង់ជាតិប្រទេសជាសមាជិក ក្នុងបេសកកម្មរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីសាមគ្គីភាពរបស់ប្រទេសក្នុងអាស៊ានលើឆាកអន្តរជាតិ។ ៤. នីតិវិធីនៃការផ្សារភ្ជាប់រវាង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា និង៥. ពង្រឹងតួនាទីរបស់អនុព័ន្ធយោធានៃប្រទេសសមាជិកអាស៊ាន ក្នុងការកសាងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ក្រោមក្របខ័ណ្ឌ ADMM និង ADMM-Plus៕

អត្ថបទដែលជាប់ទាក់ទង
អភិបាលខេត្តកណ្ដាល ចុះពិនិត្យការអនុវត្តការធ្វើចត្តាឡីស័ករបស់ព្រះសង្ឃគង់នៅវត្តវិហារត្រាញ់ និងប្រជាពលរដ្ឋនៅឃុំអន្លង់រមៀត
ព័ត៌មានជាតិ
ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ចូលរួមថវិកា៣ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
ផ្អាកអាជីវកម្មRelax Hill Resort បន្ទាប់ពីមានអ្នកជំងឺកូវីដ-១៩ម្នាក់បានទៅស្នាក់នៅទីនោះ
ព័ត៌មានជាតិ
ឯកឧត្ដម ជិន ម៉ាលីន៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនប្រារព្ធពិធីជួបជុំអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនោះទេនៅឆ្នាំ្ននេះ
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី ឈ្នះពានរង្វាន់ ​«ប្រព័ន្ធទូទាត់នាពេលអនាគត» ​
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ ​កម្ពុជាត្រូវការចាក់វ៉ាក់សាំងទៅដល់មនុស្សចំនួន ១០លាននាក់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី