ឯកឧត្ដម ជិន ម៉ាលីន៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនប្រារព្ធពិធីជួបជុំអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនោះទេនៅឆ្នាំ្ននេះ​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅឆ្នាំ២០២០នេះមិនបានប្រារព្ធពិធីជួបជុំដើម្បីអបអរសាទរទិវាសិទ្ធិ​មនុស្សអន្តរជាតិ១០ធ្នូ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩កំពុងបន្តរាតត្បាត។ នេះបើតាមការឲ្យដឹង​ពីឯក​ឧត្ដម ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ឯកឧត្ដម ជិន ម៉ាលីន បានសរសេរឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ ថា ឆ្នាំនេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនបានប្រារព្ធពិធីជួបជុំគ្នាដូចរាល់ឆ្នាំនោះទេ ដោយសារស្ថានភាពកូវីដ-១៩ តែនឹងរៀបចំជាវីដេអូផ្សព្វផ្សាយអប់រំខ្លីអំពីសិទ្ធិ និងសន្តិភាព និងវីដេអូប្រសាសន៍របស់ឯកឧត្តមកែវ រ៉េមី ប្រធានគណៈ​កម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ។

ជាមួយគ្នានេះឯកឧត្ដម ជិន ម៉ាលីន បានសរសេរឡើងថា«សន្តិភាពជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ។ សន្តិភាព ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព។ ការការពារនិងសង្រ្គោះអាយុជីវិតរបស់ពលរដ្ឋ គឺជាការធា​នាបាននូវសិទ្ធិជាមូលដ្ឋានមួយរបស់ពលរដ្ឋ គឺសិទ្ធិរស់រានមានជីវិត ដែលសិទ្ធិនេះមានអាទិភាពជាងសិទ្ធិណាៗទាំងអស់ ហើយប្រសិនបើសិទ្ធិនេះមិនត្រូវបានធានានិងការពារនោះទេ សិទ្ធិផ្សេងៗទៀតក៏នឹងពុំមានអត្ថិភាពនិងតម្លៃអ្វីដែរ»៕


អត្ថបទដែលជាប់ទាក់ទង
អ្នកទៅស្នាក់នៅ Relax Hill Resort ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២-៩ធ្នូ សូម ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក
ព័ត៌មានជាតិ
គ្រាន់តែទទួលដំណឹងភ្លាម! ឯកឧត្ដម ឃួង ស្រេង ឲ្យអភិបាលខណ្ឌច្បារអំពៅ យកថវិកា៤លានរៀល ទៅជូនលោករស់ ហ៊ន ប៉ូលីសចរាចរណ៍ដែលកំពុងសម្រាកព្យាបាលជំងឺ
ព័ត៌មានជាតិ
BEST TV: មេដឹកនាំពិភពលោក ដែលធ្លាប់សម្រក់ទឹកភ្នែក?
ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ចុះពិនិត្យការអនុវត្តការធ្វើចត្តាឡីស័ករបស់ព្រះសង្ឃគង់នៅវត្តវិហារត្រាញ់ និងប្រជាពលរដ្ឋនៅឃុំអន្លង់រមៀត
ព័ត៌មានជាតិ
ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ចូលរួមថវិកា៣ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
ផ្អាកអាជីវកម្មRelax Hill Resort បន្ទាប់ពីមានអ្នកជំងឺកូវីដ-១៩ម្នាក់បានទៅស្នាក់នៅទីនោះ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី