(ភ្នំពេញ)៖ លោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកចរាចរណ៍ សណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដែលតែងតែឈរសម្រួលចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ចុះពីស្ពានច្បារអំពៅបន្តិចនោះ នាពេលនេះប៉ូលីសចរាចរណ៍រូបនេះ បានធ្លាក់ខ្លួនឈឺនិងកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានរបស់លោក។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចាត់ឲ្យលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ យកថវិកាចំនួន៤លានរៀល ទៅជូនដល់មន្ត្រីនគរបាលចរាចរណ៍រូបនេះ ដើម្បីចំណាយក្នុងការព្យាបាលនាពេលនេះ៕





