សណ្ឋាគារ១ នៅខេត្តក្រចេះ ត្រូវបាន បិទ ដោយសារ...​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ក្រចេះ)៖ សមត្ថកិច្ច បានបិទសណ្ឋាគារ «ចម្ប៉ា ពេជ្រ» ស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ នៅជិតសាលាស្រុកស្នួល ជាបណ្តោះអាសន្ន នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។ ហេតុផល ដោយសារឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ បានទៅស្នាក់នៅមួយយប់ ក្នុងសណ្ឋាគារនោះ កាលពីថ្ងៃទី១ ខែធ្នូ។

បុរសឈ្មោះ អិត កុម៉ាល ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ថា វិជ្ជមានកូវីដ។

​សម្រាប់ក្រុមគ្រួសារ និងបុគ្គលិកសណ្ឋាគារមួយនេះ ចំនួន ៦២នាក់ ត្រូវបានឲ្យស្នាក់នៅខាងក្នុង និងយកសំណាក ទៅធ្វើតេស្ត។ នេះបើតាមការបញ្ជាក់របស់លោក សោម ណាល់ អភិបាលស្រុកស្នួល។

សូមរម្លឹកថា បុរស អិត កុម៉ាល បានទៅលេងនៅមណ្ឌលគិរី ហើយស្នាក់នៅ Relax Hill Resort ក្នុងក្រុងសែនមនោរម្យ កាលពីថ្ងៃទី២ ខែធ្នូ។ រីសតនោះ ក៏ត្រូវបិទអាជីវកម្ម រហូតដល់ថ្ងៃទី២៤ ខែធ្នូផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្ដម កែវ រ៉េមី៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺមិនឲ្យប្រជាជនណាម្នាក់ស្លាប់ដោយសារអត់បាយនោះទេ ដែលជានេះការលើកស្ទួយនូវសិទ្ធិរស់រានមានជីវិត
ព័ត៌មានជាតិ
សូម​ចូលរួម​ប្រុងប្រយ័ត្ន កុំ​ឲ្យ​មាន​ការពុល​ស្រាស ឬ​ស្រាថ្នាំ ឬ​ការពុល​ចំណីអាហារ​!
ព័ត៌មានជាតិ
ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ-ក្រុងកំពត ​សម្រេចបាន ៨៣ភាគរយ​ហើយ ​
ព័ត៌មានជាតិ
TOP NEWS: សម្ដេចក្រឡាហោម ស ខេង ក្រុមគ្រួសារ កងការពារ ព្រមទាំងមន្ត្រីសំខាន់ៗទាំងអស់ ធ្វើតេស្តជំងឺកូវីដ-១៩ លើកទី២ គឺអវិជ្ជមានទាំងអស់
ព័ត៌មានជាតិ
មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ២​នាក់​ទៀត ក្នុងនោះ ម្នាក់​ធ្លាប់​ទៅ​ហាង​លក់​សម្លៀកបំពាក់ Zando
ព័ត៌មានជាតិ
ព្រះមហាក្សត្រ តែងតាំង​ឯកឧត្តម ឯ វុ​ឌ្ឍី ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី