ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ-ក្រុងកំពត ​សម្រេចបាន ៨៣ភាគរយ​ហើយ ​​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ កំណាត់ផ្លូវជាតិលេខ៣ (រង្វង់មូលចោមចៅ-ក្រុងកំពត) សម្រេចបាន៨៣%​ហើយ គិតត្រឹមខែវិច្ឆិកា​នេះ។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងបានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ដល់ ក្រុងកំពត មានប្រវែងប្រមាណ១៣៤ គីឡូម៉ែត្រ បានបើកការដ្ឋានស្ថាបនាសាង​សង់​ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយដោយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ សម្រេចបាន ៨៣% និងគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះ។ 

ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទផ្លូវ ប៊េតុងកៅស៊ូ (AC) បែងចែកជាពីរដំណាក់កាល ដែលដំណាក់កាលទីមួយ ពីចោមចៅ-បែកគូស (ត្រូវបានពង្រីកពីពីរកន្លងទៅបួនកន្លង និងមានសួរច្បារកណ្តាលទ្រូងផ្លូវ) និងដំណាក់កាលទីពីរ បែកគូស-ក្រុងកំពត (មួយគន្លងទៅ មួយគន្លងមក)៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ជិន ម៉ាលីន៖ អ្វីដែលគួរធ្វើ និងមិនគួរធ្វើ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ក្នុងថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ
ព័ត៌មានជាតិ
ក្រសួងអប់រំ សម្រេចកំណត់កាលបរិច្ឆេទការប្រឡងបាក់ឌុប ​នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១
ព័ត៌មានជាតិ
ស្ថានទូតកម្ពុជានៅជប៉ុន​ អន្តរាគមន៍​ជួយពលរដ្ឋខ្មែរកំពុងជាប់គាំងនៅបរទេស​ ដោយសារជំងឺកូវីដ១៩​
ព័ត៌មានជាតិ
ក្នុង១ឆ្នាំៗ ​កុមារកម្ពុជាប្រមាណ ៦០នាក់ ​រកឃើញមានជំងឺទឹកនោមផ្អែមប្រភេទ១​
ព័ត៌មានជាតិ
ឯកឧត្ដម កែវ រ៉េមី៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺមិនឲ្យប្រជាជនណាម្នាក់ស្លាប់ដោយសារអត់បាយនោះទេ ដែលជានេះការលើកស្ទួយនូវសិទ្ធិរស់រានមានជីវិត
ព័ត៌មានជាតិ
សូម​ចូលរួម​ប្រុងប្រយ័ត្ន កុំ​ឲ្យ​មាន​ការពុល​ស្រាស ឬ​ស្រាថ្នាំ ឬ​ការពុល​ចំណីអាហារ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី