សូម​ចូលរួម​ប្រុងប្រយ័ត្ន កុំ​ឲ្យ​មាន​ការពុល​ស្រាស ឬ​ស្រាថ្នាំ ឬ​ការពុល​ចំណីអាហារ​!​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​ពី​វិធានការ​បង្ការ​ការពុល​ស្រាស ស្រាថ្នាំ និង​ការពុល​ចំណីអាហារ នៅក្នុង​ប្រទេស​កម្ពុជា​យើង​។ នោះ​គឺ​ក្រសួងសុខាភិបាល បាន​សម្គាល់​ឃើញ​មានការ​កើតឡើង​នូវ​ករណី​ពុល​ស្រាស ស្រាថ្នាំ និង​ការពុល​ចំណីអាហារ បានកើត​ឡើងជា​រឿយៗ ដូចជា នៅ​ខេត្តក្រចេះ បន្ទាយមានជ័យ មណ្ឌលគិរី និង​នៅតាម​បណ្តា​​ខេត្ត​មួយចំនួនទៀត ហើយ​ក្នុងពេល​ថ្មីៗ​នេះ ក៏មាន​ការផ្ទុះ​ឡើង​នូវ​ការសង្ស័យ​ពុល​ស្រាស និង​ការសង្ស័យ​ពុល​ទឹក នៅ​ខេត្តកំពង់ឆ្នាំង​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា ស្រាស និង​ស្រាថ្នាំ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់ បាន​ពិសា​នាពេល​កើតហេតុ​កន្លងមក មាន​សារជាតិ​មេ​តា​ណុល​កម្រិត​ខ្ពស់​លើសពី​កម្រិត​ធម្មតា ដែល​បណ្តាល​ឲ្យ​ក្អួត ចង្អោរ ស្រា​វាំង ឬ​ងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាក​ដង​ដង្ហើម និង​អាច​វិវត្តន៍​ទៅ​ស្លាប់​។​

​វិធានការ​បង្ការ ដើម្បី​ជៀសផុត​ពី​ប​បញ្ហា​សុខភាព​បណ្តាលមកពី​ការពុល​ស្រាស ស្រាថ្នាំ និង​ការពុល​ចំណីអាហារ ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាស​អំពាវនាវ សូម​បងប្អូន​ប្រជាពលរដ្ឋ បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ពិសា​ស្រាស ឬ​ស្រាថ្នាំ ដែល​ទិញ​ពី​ប្រភព​មិន​ច្បាស់លាស់ ដែល​ផលិត​ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ និង​ផលិត​នៅក្នុង​មូលដ្ឋាន​សហគមន៍​មិន​ត្រឹមត្រូវ តាម​ក្បួនខ្នាត​បច្ចេកទេស​។ សូម​បងប្អូន​ដាច់ខាត​កុំ​យក​សារធាតុ​មេ​តា​ណុល ទៅ​លាយ​ធ្វើជា​ស្រាស ដែល​បណ្តាល​ឲ្យ​មានការ​ពុល និង​ស្លាប់ បាន​។​

​ចំពោះ​វិធានការ​បង្ការ​ការពុល​ចំណីអាហារ ក៏​ត្រូវបាន​ក្រសួងសុខាភិបាល លើក​បង្ហាញថា ប្រជាពលរដ្ឋ ត្រូវ​ប្រើប្រាស់​ទឹកស្អាត និង​ម្ហូបអាហារ ដែល​ស្អាត និង​ឆ្អិន​ជានិច្ច​។ ត្រូវ​លាងដៃ​នឹង​សាប៊ូ មុនពេល និង​អំឡុងពេល​រៀបចំ​ម្ហូបអាហារ មុន​បរិភោគ និង​ក្រោយ​បន្ទោ​របង់​។ លាង​សម្អាត​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ស្អាត​មុន​បរិភោគ​។ សំអាត​សម្ភារៈ​ប្រើ​សម្រាប់​ច​ម្អិ​ត​ម្ហូប​ប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​។ ច​ម្អិ​ត​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ជាពិសេស​សាច់ សត្វ​ស្លាប ស៊ុត និង​អាហារ​សមុទ្រ​។ ទុកដាក់​ចំណីអាហារ​ឆៅ និង​ឆ្អិន​ដាច់ដោយឡែក​ពីគ្នា​។ កុំ​រក្សាទុក​អាហារ​ក្នុង​កំដៅ​ធម្មតា​លើសពី​២​ម៉ោង​។ មិនត្រូវ​រក្សាទុក​អាហារ​ជាច្រើន​ថ្ងៃ​ទេ ទោះជា​ស្ថិតក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិភាព​ក៏ដោយ​។ កុំ​ប្រើប្រាស់​ចំណីអាហារ​ហួស​កាលកំណត់​ប្រើប្រាស់​។ ប្រើប្រាស់​ទឹក និង​វត្ថុធាតុដើម ដែលមាន​សុវត្ថិភាព​។ ទុកដាក់​ថ្នាំ​សម្លាប់សត្វ​ល្អិត​ឲ្យ​ឆ្ងាយ​ពី​កន្លែង ដែលជា​ប្រភពទឹក​ប្រើប្រាស់ និង​ពី​ដៃ​ក្មេង ហើយ​សូមកុំ​យក​ធុង ឬ​កំប៉ុង ដែល​ដាក់​ថ្នាំ​បាញ់សម្លាប់​សត្វល្អិត ឬ​ដាក់​សារធាតុ​គីមី​ផ្សេងៗ ទៅ​លាង​នៅ​ជិត​ប្រភពទឹក​ប្រើប្រាស់ ឬ​លាង​បង្ហូរ​ចូលក្នុង​ស្រះ ឬ​កន្លែង ដែលជា​ប្រភព​យក​ទឹក មក​ប្រើ​នោះ ឲ្យ​សោះ​។​

​ក្រសួងសុខាភិបាល ក៏បាន​កត់សម្គាល់ថា បើ​មាន​បញ្ហា​នៃ​ការពុល​ស្រាស ស្រាថ្នាំ ឬ​ការពុល​ចំណីអាហារ ឬ​មាន​រោគសញ្ញា ដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម សូម​ស្វែងរក​ការពិនិត្យ និង​ព្យាបាល ជាបន្ទាន់ នៅ​មណ្ឌល​សុខភាព ឬ​ទៅ​មន្ទីរពេទ្យ ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​៕​

អត្ថបទដែលជាប់ទាក់ទង
ព្រះមហាក្សត្រ និង​សម្តេចម៉ែ ប្រោស​ព្រះរាជទាន ១​លាន​ដុល្លារ ជូន​រាជរដ្ឋាភិបាល សម្រាប់​ចូលរួមចំណែក​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីត​-១៩
ព័ត៌មានជាតិ
ឯកឧត្តម ជិន ម៉ាលីន៖ អ្វីដែលគួរធ្វើ និងមិនគួរធ្វើ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ក្នុងថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ
ព័ត៌មានជាតិ
ក្រសួងអប់រំ សម្រេចកំណត់កាលបរិច្ឆេទការប្រឡងបាក់ឌុប ​នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១
ព័ត៌មានជាតិ
ស្ថានទូតកម្ពុជានៅជប៉ុន​ អន្តរាគមន៍​ជួយពលរដ្ឋខ្មែរកំពុងជាប់គាំងនៅបរទេស​ ដោយសារជំងឺកូវីដ១៩​
ព័ត៌មានជាតិ
ក្នុង១ឆ្នាំៗ ​កុមារកម្ពុជាប្រមាណ ៦០នាក់ ​រកឃើញមានជំងឺទឹកនោមផ្អែមប្រភេទ១​
ព័ត៌មានជាតិ
ឯកឧត្ដម កែវ រ៉េមី៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺមិនឲ្យប្រជាជនណាម្នាក់ស្លាប់ដោយសារអត់បាយនោះទេ ដែលជានេះការលើកស្ទួយនូវសិទ្ធិរស់រានមានជីវិត
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី