អភិបាលខេត្តកណ្ដាល ចុះពិនិត្យការអនុវត្តការធ្វើចត្តាឡីស័ករបស់ព្រះសង្ឃគង់នៅវត្តវិហារត្រាញ់ និងប្រជាពលរដ្ឋនៅឃុំអន្លង់រមៀត​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កណ្ដាល)៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅរសៀល​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះជួបសួរសុខទុក្ខ និងពិនិត្យការអនុវត្តការធ្វើចត្តាឡី ស័កដោយខ្លួនឯងរបស់ព្រះសង្ឃ និងយាយជី តាជី ដែលគង់ និងស្នាក់នៅវត្តវិហារត្រាញ់ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង។

បន្ទាប់ពីឯកឧត្ដមអភិបាលខេត្ត និងក្រុមការងារ បានបន្តដឹកនាំក្រុមការងារទៅសួរសុខទុក្ខ និងពិនិត្យការអនុវត្តការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋនៅមណ្ឌលចត្តាឡីស័ក ស្ថិតក្នុងសាលាបឋមសិក្សាអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ដែលពួកគាត់គឺជាអ្នកប៉ះពាល់ដោយប្រយោល នឹងក្រុមគ្រួសារអ្ន​កស្រី អៀម ធីតា ដែលមានផ្ទុកវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា។

បើតាមទំព័រហ្វេសប៊ុករបស់ឯកឧត្ដម គង់ សោភ័ណ្ឌ បានឲ្យដឹង ថា លោកស្រី អៀម ធីតា អាយុ៣៥ឆ្នាំ មានអាស័យដ្ឋាននៅ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទៅហាង Pedro ផ្លូវព្រះសីហនុ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលធ្វើតេស្តកាលពីថ្ងៃទី៧ ខែធ្នូ គឺលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ គាត់បម្រើការនៅក្រុមហ៊ុនធានារ៉ាប់រងមួយនៅរាជធានីភ្នំពេញ ពុំមែនជាមន្រ្តីរាជការបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃឡើយ សូម កុំមានការយល់ច្រលំ។

យ៉ាងណាក៏ដោយឯកឧត្ដម គង់ សោភ័ណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលដឹងថាមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល នឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩ខាងលើ សូមចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យដើម្បីយកសំណាកទៅធ្វើតេស្តរកមេរោគ ឬអញ្ជើញទៅធ្វើតេស្ត នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ដោយពុំមានគិតប្រាក់ឡើយ ហើយសូមចូលរួមធ្វើចត្តាឡីស័ក ដោយខ្លួនឯង ឬនៅមណ្ឌលចត្តាឡីស័ក ដែលរដ្ឋបាលបានចាត់​ចែងឲ្យអាជ្ញាធរក្រុង ស្រុក រៀបចំត្រៀមទុកជាស្រេច៕ 

អត្ថបទដែលជាប់ទាក់ទង
ព្រះមហាក្សត្រ តែងតាំង​ឯកឧត្តម ឯ វុ​ឌ្ឍី ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​
ព័ត៌មានជាតិ
សណ្ឋាគារ១ នៅខេត្តក្រចេះ ត្រូវបាន បិទ ដោយសារ...
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ទទួលបាន​ជាង ៣៦​លាន​ដុល្លារ សម្រាប់​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩
ព័ត៌មានជាតិ
អ្នកទៅស្នាក់នៅ Relax Hill Resort ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២-៩ធ្នូ សូម ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក
ព័ត៌មានជាតិ
គ្រាន់តែទទួលដំណឹងភ្លាម! ឯកឧត្ដម ឃួង ស្រេង ឲ្យអភិបាលខណ្ឌច្បារអំពៅ យកថវិកា៤លានរៀល ទៅជូនលោករស់ ហ៊ន ប៉ូលីសចរាចរណ៍ដែលកំពុងសម្រាកព្យាបាលជំងឺ
ព័ត៌មានជាតិ
BEST TV: មេដឹកនាំពិភពលោក ដែលធ្លាប់សម្រក់ទឹកភ្នែក?
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី