ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ចូលរួមថវិកា៣ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងសមាជិកក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានចូលរួមជាថវិកា សរុប​​ចំនួន៣ម៉ឺនដុល្លារ​(៣០,០០០​ដុល្លារ) និងប្រាក់បៀវត្សរបស់ឯកឧត្តម គី តិច ក្នុងតួនាទីជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលចំនួន១២ខែ ក្នុងឆ្នាំ២០២១ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ។ 

សូមជម្រាបថា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០​២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ពេលនេះប្រទេសមួយចំនួនផលិតបាន និងដាក់ឲ្យប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់ឲ្យប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែង ដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ ១លានដូសចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងស្ថានភាពដែលកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេច បានណែនាំរដ្ឋមន្ត្រីរដ្ឋមន្ត្រក្រសួងសុខាភិ បាល និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឱ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជន៕  

អត្ថបទដែលជាប់ទាក់ទង
សណ្ឋាគារ១ នៅខេត្តក្រចេះ ត្រូវបាន បិទ ដោយសារ...
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ទទួលបាន​ជាង ៣៦​លាន​ដុល្លារ សម្រាប់​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩
ព័ត៌មានជាតិ
អ្នកទៅស្នាក់នៅ Relax Hill Resort ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២-៩ធ្នូ សូម ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក
ព័ត៌មានជាតិ
គ្រាន់តែទទួលដំណឹងភ្លាម! ឯកឧត្ដម ឃួង ស្រេង ឲ្យអភិបាលខណ្ឌច្បារអំពៅ យកថវិកា៤លានរៀល ទៅជូនលោករស់ ហ៊ន ប៉ូលីសចរាចរណ៍ដែលកំពុងសម្រាកព្យាបាលជំងឺ
ព័ត៌មានជាតិ
BEST TV: មេដឹកនាំពិភពលោក ដែលធ្លាប់សម្រក់ទឹកភ្នែក?
ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ចុះពិនិត្យការអនុវត្តការធ្វើចត្តាឡីស័ករបស់ព្រះសង្ឃគង់នៅវត្តវិហារត្រាញ់ និងប្រជាពលរដ្ឋនៅឃុំអន្លង់រមៀត
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី