ជួយត្រេកអរ! ​ចាប់ពីថ្ងៃនេះទៅ ​ជនពិការទាំងខ្មែរ និងបរទេស​ មានសិទ្ធិទទួលបណ្ណបើកបរស្របច្បាប់ហើយ ​​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ចាប់ពីថ្ងៃនេះទៅ ជនមានពិការភាព មានសិទ្ធិទទួលបណ្ណបើកបរស្របច្បាប់ដើម្បីប្រើប្រាស់យានយន្ត នៅក្នុងប្រទេសកម្ពុជាហើយ។ នេះបើតាមប្រកាសរបស់អន្តរក្រសួង រួមមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងក្រសួងសុខាភិបាល។

ប្រកាសអន្តរក្រសួងស្តីពី លក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព បានឲ្យដឹងថា ប្រភេទយានយន្តសម្រាប់ជនមានពិការភាព រួមមាន៖ ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី១២៥ (មួយរយម្ភៃប្រាំ) សង់ទីម៉ែត្រគូប ឬមានថាមពលអគ្គិសនីលើសពី ១១(ដប់មួយ)គីឡូវ៉ាត់ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត និងម៉ូតូកង់បួន រថយន្តដឹកអ្នកដំណើរមិនលើស ពី៩(ប្រាំបួន)នាក់ ដោយគិតទាំងអ្នកបើកបរ និងរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥(បីស្លៀសប្រាំ)តោន គឺជនមានពិការភាពអាចមានសិទ្ធិប្រើប្រាស់បាន។

ផ្នែកសំខាន់ៗនៃយានយន្តដែលត្រូវកែច្នៃ មានដូចជា ហ្នឹង ហ្គារ ចង្កឹះលេខ ដៃចង្កូត កៅអី សម្រាប់រថយន្ត និងកែច្នៃពីកង់ពីរ ទៅកង់បីសម្រាប់ទោចក្រយានយន្ត ត្រូវមានភាពសមស្របបង្កលក្ខណៈងាយស្រួល និងធានាសុវត្ថិភាព។

សុពលភាពបណ្ណបើកបរសម្រាប់ជនមានពិការភាពជាប្រជាពលរដ្ឋខ្មែរ ឬបរទេស ដែលបានប្រឡងជាប់ មានសុពលភាពរយៈពេល ១០ឆ្នាំដូចប្រជាពលរដ្ឋទូទៅ។ សុពលភាពបណ្ណបើកបរសម្រាប់ជនមានពិការភាពជាជនបរទេស ហើយដែលត្រូវប្ដូរមកប័ណ្ណបើកបរកម្ពុជាមានសុពលភាពរយៈពេល ១ឆ្នាំម្ដង។

ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងនូវការកោតសរសើរនិងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសុខាភិបាល ដែលបានចូលរួមធ្វើឱ្យប្រកាសអន្តរក្រសួងនេះចេញជារូបរាង ក្នុងទិសដៅបម្រើឲ្យផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជនមានពិការភាព ដែលជាសមិទ្ធផលថ្មីមួយទៀតនៃវិស័យពិការភាពនៅក្នុងអាណត្តិរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕


អត្ថបទដែលជាប់ទាក់ទង
ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ចូលរួមថវិកា៣ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
ផ្អាកអាជីវកម្មRelax Hill Resort បន្ទាប់ពីមានអ្នកជំងឺកូវីដ-១៩ម្នាក់បានទៅស្នាក់នៅទីនោះ
ព័ត៌មានជាតិ
ឯកឧត្ដម ជិន ម៉ាលីន៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនប្រារព្ធពិធីជួបជុំអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនោះទេនៅឆ្នាំ្ននេះ
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី ឈ្នះពានរង្វាន់ ​«ប្រព័ន្ធទូទាត់នាពេលអនាគត» ​
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ ​កម្ពុជាត្រូវការចាក់វ៉ាក់សាំងទៅដល់មនុស្សចំនួន ១០លាននាក់​
ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ ​ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី​១៤ តាមប្រព័ន្ធវីដេអូ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី