(ភ្នំពេញ)៖ ឥឡូវនេះសប្បុរសជនទាំងអស់អាចចូលរួមចំណែកក្នុងការបរិច្ចាគ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ តាមមុខងារថ្មីនៅក្នុង Chip Mong Bank App គឺ Covid-19 Vaccine Donation ឬបរិច្ចាគតាមភ្នាក់ងារ ធនាគារ ជីប ម៉ុង ដែលនៅជិតលោកអ្នកបំផុត។ សម្រាប់លេខគណនីប្រាក់រៀល៖ 8000 0000 លេខគណនីប្រាក់ដុល្លារ៖ 7000 0000។
នេះជាការបង្ករលក្ខណៈកាន់តែងាយស្រួលបន្ថែមទៀត ដើម្បីជួយប្រមូលថវិកាពីសប្បុរសជននានា ដែលមានបំណងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប របស់អ្នកឧកញ៉ា លាង ឃុន បានបរិច្ចាគថវិកាចំនួន ៣លានដុល្លារអាមេរិកជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ផងដែរ៕





