(អន្តរជាតិ)៖ យោងតាមការធ្វើបច្ចុប្បន្នភាពថ្មីចុងក្រោយដោយ Worldometers នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ត្រឹមរយៈពេលជាង ១០ខែ កន្លងមកនេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក មានសរុបរហូតដល់ទៅជាង ៣៦លាននាក់ (៣៦,៤០១,៥៨៣)
ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺនេះមានជាង ១លាននាក់ (១,០៦០,៥៦៣) និងមានអ្នកជាសះស្បើយចំនួន ២៧លាននាក់(២៧,៤១៨,៥៣៨)។
សហរដ្ឋអាមេរិកនៅតែបន្ដឈរនៅកំពូលតារាង ជាមួយនឹងចំនួនឆ្លងសរុប ៧.៧លាននាក់ ខណៈមានអ្នកស្លាប់ជាង ២១ម៉ឺននាក់។ ចំណែកឥណ្ឌាដែលកំពុងក្លាយជាទីតាំងផ្ទុះឡើងថ្មី មានអ្នកឆ្លងសរុប ៦.៨លាននាក់ និងមានអ្នកស្លាប់ជាង ១០ម៉ឺននាក់ ផងដែរ។
ឥណ្ឌាទំនងនឹងមានករណីច្រើនវ៉ាដាច់អាមេរិកឆាប់ៗនេះ ប្រសិនបើវានៅតែបន្ដជាប្រទេសមានករណីប្រចាំថ្ងៃច្រើនបំផុត។ រីឯប្រេស៊ីលវិញមានអ្នកឆ្លងសរុបជាង៥លាននាក់ ខណៈមានអ្នកស្លាប់សរុប១៤ម៉ឺននាក់៕




