(កូរ៉េ)៖ សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ សូមចូលរួមអបអរសាទរ ដល់និស្សិតខ្មែរ កញ្ញា ធន់ រិទ្ធិ ស៊ីវយី (Thon Rith Sivyi) ដែលទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធី 2020 Quiz On Korea លើកញ្ចក់ទូរទស្សន៍ KBS TV ដែលមានការចូលរួម១៨ប្រទេស។ ក្នុងនោះ ជ័យលាភីលេខ១បានលើប្រទេសកម្ពុជា លេខ២ វេណេសហ្ស៊ុយអេឡា និងលេខ៣ វៀតណាម។
សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា កញ្ញាមកពីខេត្តបាត់ដំបង បច្ចុប្បន្នកំពុងសិក្សានៅសាកលវិទ្យាល័យ Yonsei University, Bachelor in Material Science Engineering, GKS 2019 scholarship, South Korea។ «ក្នុងនាមយើងខ្ញុំទាំងអស់គ្នាជានិស្សិត ពិតជាមានមោទនភាព ចំពោះសមត្ថភាពកញ្ញា ធន់ រិទ្ធិ ស៊ីវយី ដែលបាននំាមកនូវកិត្តិយសដ៏អស្ចារ្យ ដល់ក្រុមគ្រួសារ និងសង្គមជាតិ»៕




