ភ្លៀងធ្លាក់ជាប់ៗគ្នា៣​ថ្ងៃយ៉ាងគំហុក បានបុកផ្ដាច់ទំនប់អាងទឹកបាសាក់ ក្នុងស្រុករុក្ខគិរី, ​រដ្ឋមន្ត្រីធនធានទឹកបញ្ជាឲ្យជួសជុលឡើងវិញជាបន្ទាន់​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បាត់ដំបង)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា ០៣​ថ្ងៃ ​នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងមោងឫស្សី កាលពីថ្ងៃទី ៧, ៨ និងទី ៩ មានបរិមាណសរុបប្រមាណ ២០០ មម បានហូរធ្លាក់ចុះមកយ៉ាងគំហុក មកផ្នែកខាងក្រោម និងបានបុកផ្ដាច់ទំនប់អាងទឹកបាសាក់ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី កាលពីវេលាទៀបភ្លឺនាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។

បន្ទាប់ពីទឹកបានស្រកចុះពីផ្ទៃអាងបន្តិច នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារធ្វើការជួសជុលឡើងវិញជាបន្ទាន់នូវតួទំនប់ដែលទឹកបានបុកផ្ដាច់ ដើម្បីកាត់បន្ថយធារទឹកកុំឲ្យបន្តហូរធ្លាក់ទៅផ្នែកខាងក្រោម និងរក្សាទឹកទុកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផល និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នារដូវប្រាំងខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង
ជនដៃដល់ វាយសម្លាប់មិត្តភ័ក្រខ្លួនឯង នៅហាង ផ្ទះនំខេក ខណ្ឌឬស្សីកែវ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួន បាននៅខេត្តស្ទឺងត្រែង
ព័ត៌មានជាតិ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការក្នុងការជួយសង្គ្រោះ នៅស្រុករុក្ខគិរី
ព័ត៌មានជាតិ
ក្រសួងធនធានទឹកប្រកាសថា ​ភ្លៀងបន្តធ្លាក់ច្រើនថ្ងៃទៅមុខទៀត​ ក្នុងកម្រិតពីមធ្យមទៅច្រើន ​និងអាចបន្តមានជំនន់ទឹកភ្លៀងបន្ថែមទៀត​
ព័ត៌មានជាតិ
លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ទទួលមរណភាពក្នុងជន្មាយុ ៥៩ឆ្នាំ​
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត អរគុណ​ និងកោតសរសើរចំពោះកងកម្លាំងទាំងអស់ ​ដែលបានជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា​ នៅក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរបស់ខ្លួន
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី