ស្ថានទូតកម្ពុជា និងមន្ទីរពេទ្យសាកលវិទ្យាល័យ ​SoonChunHyang ចុះ MOU បន្តពង្រីក ​និងពង្រឹងទំនាក់ទំនងវិស័យសុខាភិបាលកម្ពុជា-កូរ៉េ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កូរ៉េ)៖ អនុស្សារណៈនៃការយោគយល់ MOU ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងស្ថានទូតកម្ពុជានិងមន្ទីរពេទ្យសាកលវិទ្យាល័យ SoonChunHyang ដើម្បីបន្តពង្រីក និងពង្រឹងទំនាក់ទំនងវិស័យសុខាភិបាលបន្ថែម ទាំងនៅកម្ពុជា និងកូរ៉េ ត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងថា MOU នេះនឹងក្លាយជាស្ពានភ្ជាប់ចំណងកិច្ចសហប្រតិបត្តិការបន្ថែម ទាំងលើការបណ្ដុះបណ្ដាលជំនាញដល់ក្រុមគ្រូពេទ្យខ្មែរ ការផ្ដល់សេវាថែទាំដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅកូរ៉េ ក៏ដូចជាមកពីកម្ពុជា។

ឯកឧត្តមបានបន្តថា មន្ទីរពេទ្យ SoonChunHyang បាននិងកំពុងអនុវត្តគម្រោងជាមួយកម្ពុជាចំនួន ១២ មានដូចជាការសាងសង់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ, ខេត្តសៀមរាប, ការថែទាំសុខភាពមាតានិងទារកនៅតំបន់ភូមិភាគឦសាន, ការបណ្ដុះបណ្ដាលក្រុមគ្រូពេទ្យខ្មែរទាំងនៅកម្ពុជា ក៏ដូចជាអញ្ជើញគ្រូពេទ្យជំនាញមកដកបទពិសោធន៍ផ្ទាល់នៅកូរ៉េ និងបានជួយថែទាំសុខភាពដល់មន្ត្រីការទូតព្រមទាំងក្រុមគ្រួសារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
មោទនភាពជនជាតិខ្មែរ​! ​អបអរសាទរ ដល់និស្សិតខ្មែរ កញ្ញា ធន់ រិទ្ធិ ស៊ីវយី ​ទទួលបានជ័យលាភីលេខ១​ ក្នុងកម្មវិធី 2020 Quiz On Korea ​
អន្តរជាតិ
ឆាបឆេះអាគារកម្ពស់ ៣៣ជាន់ នៅទីក្រុងអ៊ូលសានរបស់កូរ៉េខាងត្បូង ធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៨៨ នាក់រងរបួស
អន្តរជាតិ
លោក ដូណាល់ ត្រាំ ៖ កងទ័ពអាមេរិកទាំងអស់គួរតែចាកចេញពីអាហ្វហ្គានីស្ថាន មកប្រទេសកំណើតវិញនៅថ្ងៃបុណ្យណូអែល
អន្តរជាតិ
ក្រោយឆ្លងកូវីដ-១៩ លោក ដូណាល់ ត្រាំ បែរជាថាវាប្រៀបបីដូចជា «ពរជ័យពីព្រះ»
អន្តរជាតិ
ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានកើនដល់ជាង ៣៦លាននាក់ហើយ
អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនមានចេញរោគសញ្ញាជំងឺ COVID-19 ទៀតទេ និងបានបង្ហាញសញ្ញាថាលោកចង់វិលត្រឡប់មករកយុទ្ធនាការឃោសនាបោះឆ្នោតវិញដែរ
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី