ឯកឧត្ដម ជិន ម៉ាលីន ផ្ដាំអ្នកសារព័ត៌មានឲ្យជួយសួរ៤សំណួរ ទៅកាន់អង្គការសិទ្ធិមនុស្សជាតិ-អន្តរជាតិ ដែលនៅតែទាមទារឲ្យឈប់សម្រាក និងជួបជុំប្រារព្ធទិវាសិទ្ធិមនុស្ស១០ឆ្នូ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជា នៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ បានបង្ហោះសារដោយផ្ដាំផ្ញើឲ្យអ្នកសារព័ត៌មាន ជួយសួរ៤សំណួរទៅកាន់​អង្គ​ការសិទ្ធិមនុស្សជាតិ-អន្តរជាតិ ដែលនៅតែទាមទារឲ្យឈប់សម្រាក និងជួបជុំប្រារព្ធទិវាសិទ្ធិមនុស្ស១០ឆ្នូ។

ខាងក្រោមនេះជាសំណេររបស់ឯកឧត្ដម ជិន ម៉ាលីន ទាំងស្រុង ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅមុននេះបន្តិច!

សូមបងប្អូនអ្នកសារព័ត៌មានជួយផ្តាំសួរឱ្យផង!

៤សំណួរ សម្រាប់សង្គមស៊ីវិលសិទ្ធិមនុស្សជាតិនិងអន្តរជាតិដែលនៅតែទាមទាឱ្យឈប់សម្រាកនិងជួបជុំប្រារព្ធទិវាសិទ្ធិមនុស្ស១០ឆ្នូ៖

១. តើសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជានឹងធ្លាក់ចុះ ដើរថយក្រោយ ឬយ៉ាងណា ប្រសិនបើមិនបានឈប់សម្រាកនិងជួបជុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស១០ឆ្នូ មួយថ្ងៃនេះ?

២. តើមានប្រទេសប្រជាធិបតេយ្យប៉ុន្មានលើពិភពលោកនិងជាពិសេសក្នុងតំបន់អាស៊ានយើងនេះ ដែលគេឈប់សម្រាកនិងជួបជុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស១០ឆ្នូ ក្នុងមួយថ្ងៃនេះ?

៣. ប្រសិនបើការជួបជុំរបស់សង្គមស៊ីវិល ដែលបំពានវិធានការសុវត្ថភាពរបស់រដ្ឋាភិបាលនេះ បង្កហានិភ័យដល់សង្គមពាក់ព័ន្ធការរីករាលដាលនៃការឆ្លង COVID-19 ចូលក្នុងសហគមន៍ តើអ្នកណាជាអ្នកទទួលខុសត្រូវ?

៤. ក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកំពុងទទួលរងការវាយប្រហារពី COVID-19 នាពេលនេះ តើសង្គមស៊ីវិលទាំងនេះអាចរួមគ្នាធ្វើសកម្មភាពជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃការឆ្លង COVID-19 នេះចូលដល់សហគមន៍ បានដែរឬទេ ជំនួសឱ្យការជួបជុំគ្នាដែលអាចបង្កជាហានិភ័យដល់សង្គម ដើម្បីធានាបាននូវសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ គឺសិទ្ធិរស់រានមានជីវិត?

គំនិតសម្រាប់ពិចារណា៖

១. "សកម្មភាពដែលបម្រើឱ្យប្រយោជន៍សង្គមនិងមនុស្សជាតិ គឺជាសកម្មភាពលើកស្ទួយសិទ្ធិមនុស្ស តែផ្ទុយទៅវិញសកម្មភាពដែលបង្កហានិភ័យដល់សង្គមនិងមនុស្សជាតិ មិនមែនជាសកម្មភាពលើកស្ទួយសិទ្ធិមនុស្សនោះទេ តែអាចជាអំពើល្មើសច្បាប់”

២. “ផ្អែកលើបរិបទសង្គមនិងប្រវត្តិសាស្រ្តរបស់កម្ពុជា ប្រជាជាតិកម្ពុជាមិនត្រូវការប្រជាធិបតេយ្យបែបអាត្មានិយមដូចនៅលោកខាងលិចនោះទេ Individualist Democracy ដែលយកប្រយោជន៍និងសិទ្ធិបុគ្គលជាធំ គឺកម្ពុជាត្រូវការប្រជាធិបតេយ្យសមូហភាពនិយមបែបអាស៊ី Collective Democracy ដែលយកប្រយោជន៍សមូហភាពនិងប្រយោជន៍ជាតិរួមជាធំ”៕  

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: ក្រសួងសុខាភិបាលសម្រេចបិទបណ្តោះអាសន្ន​ ​អគារកាណាឌីយ៉ា ​និងធនាគារ កាថេយូណាយ​ធីត ​​បន្ទាប់ពីរកឃើញករណីឆ្លងកូវីដថ្មី២នាក់​​
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ​បង្ហាញមនោសញ្ចេត​នា​យ៉ាង​ជ្រៀល​ជ្រៅ​បំផុត​ ​ជូនចំពោះក្រុមគ្រូពេទ្យជួរមុខ​
ព័ត៌មានជាតិ
កម្ពុជានាំចេញផលិតផលកសិកម្ម ​ក្រៅពីអង្ករ ​បានចំនួនជាង ​៥លានតោន ​ក្នុងរយៈពេល​១១ខែ​
ព័ត៌មានជាតិ
ស្ត្រីខ្មែរ-អាមេរិកាំងម្នាក់ ឈ្នះឆ្នោតតំណែង​ជាក្រុមប្រឹក្សា​ទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក
ព័ត៌មានជាតិ
រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ចំនួន ២​នាក់​ទៀត ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្ញើសារក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៣៨
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី