(ខេត្តកំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានធ្វើលិខិតបំភ្លឺមួយ បន្ទាប់ពីបែកធ្លាយសាររបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ហើយបានចែកចាយក្នុងបណ្តាញសង្គម នៅយប់នេះ។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានសរសេរក្នុងផេកផ្ទាល់ខ្លួនបន្ថែមថា៖ «សូមបងប្អូនសាធារណជន កុំមានការយល់ច្រលំលើហេតុការណ៍ ដែលបានកើតកន្លងមក។ មកដល់ពេលនេះ ក្រុមការងារជួរមុខ កំពុងបន្តស្វែងរកអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីអនុវត្តតាមវិធានសុខាភិបាល»។ សូមអានសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម៖



