(ខេត្តកំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការ ១៣ចំណុច ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសហគមន៍ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ វិធានការទាំងនោះ រួមមាន៖ ត្រូវផ្អាករាល់ការជួបជុំ ឬការប្រមូលផ្តុំ ដូចជា កម្មវិធីអាពាហ៍ពិពាហ៍ ជប់លៀង ឬការជួបបជុំតាមបែបសាសនាទាំងអស់ និងកិច្ចប្រជុំនានា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងការបន្តចុះអប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ អំពីវិធានការអនាម័យ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាដើម។ សូមអានសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ដូចខាងក្រោម៖




