អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ធ្វើតេស្ត​បន្ថែម​បាន​ជាង ២០០០​នាក់ នៅ​ថ្ងៃទី​១ ខែធ្នូ តែ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​!​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បាន​យក​វត្ថុ​សំណាក​ពី​អ្នកពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា បាន​ចំនួន ២០៤២​នាក់​បន្ថែមទៀត​។ គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា សរុប​បាន​ចំនួន ៨២១២​នាក់​។​

​សេចក្តីប្រកាស លើកឡើងថា បើ​គិត​ទាំង​ចំនួន​នៅសល់​ពីថ្ងៃ​មុនៗ ដែល​ត្រូវ​យកមក​វិភាគ​នៅ​ថ្ងៃជា​បន្តបន្ទាប់​នោះ គឺមាន​វត្ថុ​សំណាក​សរុប​ចំនួន ៣៩៩៨​នាក់​។ នៅក្នុង​ចំនួន​នេះ វត្ថុ​សំណាក​ចំនួន ២៩១៧​នាក់ បានធ្វើ​វិភាគ​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ ដោយបាន​ផ្តល់​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ត្រឹម​ម៉ោង ២៣:៣០​នាទី យប់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​។​

​ក្រសួងសុខាភិបាល បាន​បន្ថែមថា បើ​គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ នេះ វត្ថុ​សំណាក​ចំនួន ៧១៣១ នាក់ ត្រូវបានធ្វើ​វិភាគ​រួចរាល់​ហើយ ដែលមាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ថ្មី ចំនួន ១៧​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ចំណែក​វត្ថុ​សំណាក នៅសល់ ចំនួន ១០៨១​នាក់​ទៀត នឹងត្រូវ​បន្តធ្វើ​វិភាគ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​៕​


អត្ថបទដែលជាប់ទាក់ទង
ជំទាវ​ឧកញ៉ា​លក់​ឡេ អ៊ា​ន សៀវ​ម៉ី​ ត្រូវ​កូនស្រី​លោកជំទាវ ហ៊ុន ស៊ី​ណាត ប្រតិកម្ម​តប ​
ព័ត៌មានជាតិ
ចំនួនអ្នកស្លាប់ ដោយពុលស្រាស នៅខេត្តកំពង់ឆ្នាំង កើនដល់ ១០នាក់ ខណៈអាជ្ញាធរបិទសិប្បកម្មផលិតស្រាស និងរឹបអូសស្រាសជាច្រើនរយលីត្
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុនសែន​៖ បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២​ធ្នូ និង​ជ័យជំនះ ៧​មករា ទេនោះ ក៏​គ្មានអ្វីៗ​ដូច​ថ្ងៃ​នេះដែរ​!
ព័ត៌មានជាតិ
ម៉ាស​ចំនួន ១​លាន ៥​ម៉ឺន និង​សម្ភារៈ​បរិក្ខារ​មួយចំនួនទៀត របស់​កម្ពុជា បាន​ដឹក​តាម​យន្តហោះ ប្រគល់ជូន​រដ្ឋាភិបាល​ប្រទេស​ទី​ម័​រ​ខាងកើត (​ទី​ម័​រ​ឡេ​ស្ត​) ហើយ​
ព័ត៌មានជាតិ
ខេត្តកណ្តាល ដាក់ចេញ​វិធានការ ៧​ចំណុច ដើម្បី​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​នៅ​ខេត្តកណ្តាល​
ព័ត៌មានជាតិ
ខួប​អនុស្សាវរីយ៍ លើក​ទី​៤២ ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឯកឧត្តម ហ៊ុន ម៉ា​នី ប្រកាស​ពី​ការប្តេជ្ញា​របស់​ក្រុមគ្រួសារ ស​.​ស​.​យ​.​ក ៣​ចំណុច​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី