(បន្ទាយមានជ័យ)៖ សេចក្តីរាយការណ៍ពីខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានមមាញឹកក្នុងការបន្តយកវត្ថុសំណាកវិភាគ ដើម្បីបញ្ជូនទៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ ដើម្បីរកមេរោគនៃជម្ងឺកូវីដ១៩ លើមន្ត្រីនិងអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាច្រើននាក់នៅបន្ទាយមានជ័យ។
ការធ្វើតេស្តនេះគឺរួមមាន មន្ត្រីថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល កងកម្លាំង រួមទាំងមន្ត្រីពន្ធនាគារនុរក្ស សរុបរាប់សិបនាក់បានទៅសុំផ្តល់សំណាក់ធ្វើតេស្ត ហើយសកម្មភាពនេះធ្វើឡើងក្រោមការដឹកនាំ សម្របសម្រួល ដោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងចូលរួមសហការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអ្នកបានប៉ះពាល់ផ្ទាល់ និងដោយប្រយោល៕




