(ភ្នំពេញ)៖ រូបថតបិទមុខ បានផ្ទុះពេញបណ្តាញសង្គម និងចែកចាយតគ្នាថា ឯកឧត្តម ឆែម សាវុធ ប្រធានពន្ធនាគារនៃក្រសួងមហាផ្ទៃ និងភរិយាដែលរកឃើញថា មានជំងឺកូវីដ១៩ បានទៅចូលរួមមង្គលការនាង។ ម្ចាស់ Facebook ឈ្មោះ Thlang Sreynoch បានចេញមុខមកបំភ្លឺជាមួយនឹងរូបថតពិតថា «មិនពិតទេ»។
អ្នកនាង ថ្លាង ស្រីណុច បានសរសេរសារថា៖ «ក្នុងនាមខ្ញុំជាកូនក្រមុំដែលបានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី២៥ ខែវិច្ឆិកានេះសូមប្រកាសថា ព័ត៌មានដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា មាន ឯកឧត្តម អគ្គពន្ធនាគារចូលរួមនោះគឺមិនមែនជាការពិតទេ។ សូមមិត្តភ័ក្តិទាំងអស់ដែលបានចូលរួមកុំមានការបារម្មណ៍ និងសូមជូនពរអ្នកទាំងអស់គ្នាអោយជោគជ័យ និងមានសុខភាពល្អសូមអរគុណ»។
យោងតាមរូបភាព គឺមិនមែនជាឯកឧត្តម ឆែម សាវុធ និងភរិយានោះទេ។ ការពិតភ្ញៀវកិត្តិយសដែលថតរូបជាមួយកូនកម្លោះនិងកូនក្រមុំគឺ ឯកឧត្តម នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងលោកជំទាវឯកឧត្តម ឯម សំអាន អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕




