អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ប្រកាស​ពី​ហេតុការណ៍​ឆ្លង​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ក្រសួងមហាផ្ទៃ បាន​ចាត់វិធានការ​អនាម័យ​ដោយ​បាញ់ថ្នាំ​សម្លាញ់​មេរោគ នៅតាម​អគារ​ក្នុង​ទីស្តីការ​ក្រសួងមហាផ្ទៃ មណ្ឌល​អប់រំ​កែប្រែ​ទី​១ សាលា​បណ្ឌិត្យសភា​នគរ​បាល​កម្ពុជា និង​សូម​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ដែលមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ទាំងអស់ សូម​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ ១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​អនុវត្ត​ការដាក់​ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក ដើម្បី​តាមដាន​សុខភាព​ក្នុង​រយៈពេល ១៤​ថ្ងៃ ឱ្យបាន​ច្បាស់លាស់​បំផុត​។ ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​មិនមាន​ការពាក់ព័ន្ធ សូម​បន្ត​បំពេញភារកិច្ច​ជាធម្មតា ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​វិធានការ​អនាម័យ ពាក់​ម៉ាស់ លាងដៃ រក្សា​គម្លាត ចៀសវាង​ការប្រមូលផ្តុំ និង​តាមដាន​សុខភាព​ជាប្រចាំ​។​

​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ដែល​ឯកឧត្តម ឆែម សាវុធ បាន​ចូលរួម ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​សមាសភាព​ចូលរួម​ទាំងអស់ បាន​រក្សា​គម្លាត​សុវត្ថិភាព ព្រមទាំង​ពាក់​ម៉ាស់ ឆ្លងកាត់​ការ​វាស់​កំដៅ និង​បាញ់​អាល់កុល​សម្លាប់​មេរោគ​គ្រប់គ្នា​។ 

​សេចក្តីប្រកាស បន្តថា បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ សម្តេច​ក្រឡាហោម បាន​ដើរ​ឆ្លងកាត់​ពីក្រោយ​ខ្នង​ឯកឧត្តម ឆែម សាវុធ ហើយ​ពេល​នោះដែរ ឯកឧត្តម ឆែម សាវុធ បាន​ក្រោកឈរ និង​បាន​និយាយ​ឆ្លើយឆ្លង​ខ្លី​មួយ​ម៉ាត់​ពីរ​ជាមួយ​សម្តេច​៕ 

អត្ថបទដែលជាប់ទាក់ទង
Covid-19: រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ២ករណីថ្មី ជាប្រពន្ធរបស់មន្ត្រីនៃក្រសួងមហាផ្ទៃ
ព័ត៌មានជាតិ
យុវជនម្នាក់ដែលប្រកាសតាម Tik Tok ថា «នឹងកម្ទេចប្រទេសកម្ពុជា» ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ!
ព័ត៌មានជាតិ
កុំភ្លេចព្រឹកស្អែកនេះ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានផ្លូវថ្មី៣៨ខ្សែ តម្លៃប្រមាណ១៥០លានដុល្លារ នៅក្រុងសៀមរាប នឹងមានប្រធានបទចាប់អារម្មណ៍
ព័ត៌មានជាតិ
អ្នកពុល​ស្រាស មាន​សារធាតុ មេ​តា​ណុល នៅ​ខេត្តកំពង់ឆ្នាំង កើនឡើងដល់ ១០១​នាក់ ស្លាប់ ៤​នាក់
ព័ត៌មានជាតិ
TOP NEWS: សារសម្តេចតេជោ ហ៊ុន សែន៖ «សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និង​ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩»
ព័ត៌មានជាតិ
លោក Allen Dodgson Tan ជំរុញពាណិជ្ជករអាមេរិក ឲ្យមកធ្វើពាណិជ្ជកម្មនៅកម្ពុជាឲ្យកាន់តែរីកចម្រើន
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី