TOP NEWS: សារសម្តេចតេជោ ហ៊ុន សែន៖ «សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និង​ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩»​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារថ្មីមួយនៅមុននេះដែលមានខ្លឹមសារទាំងស្រុងថា នៅថ្ងៃទី ២៩វិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៧នាក់ថែមទៀត គឺ៦នាក់ឆ្លងក្នុងគ្រួសារតែមួយ និង១នាក់ទៀតមានកូវីដ-១៩មកពីសហរដ្ឋអាមេរិក។ ការឆ្លងរាលដាលក្នុងគ្រួសារតែមួយនេះដែលបន្តចេញមកខាងក្រៅ​ គឺយើងអាចកំណត់បានថាជា «ការឆ្លងក្នុងសហគមជាលើកដំបូងនៅកម្ពុជា» ដែលកាលពីព្រឹកមិញគឺយើងបានបិទជាបណ្តោះអាសន្នមួយរយៈពេលខ្លីនូវ ផ្សារទំនើបអ៊ីអន១, សណ្ឋាគារភ្នំពេញ និងសាលាឯកជនអន្តរទ្វីបអាមេរិកកាំងនៅចាក់អង្រែ។ ករណីឆ្លងថ្មីនេះអាចមានការពាក់ព័ន្ធពីក្រុងភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ និង មណ្ឌលគិរី។ នៅពេលនេះ ក្រសួងសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការងារយ៉ាងសកម្មដើម្បីធានាសុវត្ថិភាពសុខភាពប្រជាពលរដ្ឋយើង។ 

ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង។ ត្រូវបង្កើនការយកចិត្តទុកដាក់ការការពារសុខភាពផ្ទាល់ខ្លួន នឹងក្រុមគ្រួសារតាមរយៈការពាក់ម៉ាស់ នឹងដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល, ឬទឹកអាល់កុល នឹងអនាម័យឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យណាមួយត្រូវរាយការណ៍ជូនគ្រូពេទ្យឱ្យបានឆាប់បំផុត។

ចំពោះអ្នកដែលត្រូវធ្វើតេស្តកូវីដ-១៩ និងធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវនឹងហ្មត់ចត់បំផុត ចៀសវាងការឆ្លងរាលដាលសាយភាយជំងឺកូវីដ-១៩ ទៅកាន់ទីកន្លែងផ្សេងទៀត។ 

សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋបង្កេីនការយកចិត្តទុកដាក់ខ្ពស់ថែរក្សាសុខភាពមិនធ្វេសប្រហែស​ ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលបានគ្រប់ៗគ្នា​ ជាពិសេស​ នៅក្នុងស្ថានភាពដ៏លំបាកនេះ៕

អត្ថបទដែលជាប់ទាក់ទង
BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្មីមួយជូនថ្នាក់ដឹកនាំនិងជនរួមជាតិ ដោយបញ្ជាក់ថា គិតត្រឹមថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ៨នាក់ថ្មី និងបានធ្វើតេស្តប្រមាណ៣ពាន់នាក់
ព័ត៌មានជាតិ
TOP NEWS: ដំណឹងរីករាយ! សម្តេចក្រឡាហោម ស ខេង ធ្វើតេស្តអវិជ្ជមានកូវីដ១៩
ព័ត៌មានជាតិ
Covid-19: រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ២ករណីថ្មី ជាប្រពន្ធរបស់មន្ត្រីនៃក្រសួងមហាផ្ទៃ
ព័ត៌មានជាតិ
យុវជនម្នាក់ដែលប្រកាសតាម Tik Tok ថា «នឹងកម្ទេចប្រទេសកម្ពុជា» ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ!
ព័ត៌មានជាតិ
កុំភ្លេចព្រឹកស្អែកនេះ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានផ្លូវថ្មី៣៨ខ្សែ តម្លៃប្រមាណ១៥០លានដុល្លារ នៅក្រុងសៀមរាប នឹងមានប្រធានបទចាប់អារម្មណ៍
ព័ត៌មានជាតិ
អ្នកពុល​ស្រាស មាន​សារធាតុ មេ​តា​ណុល នៅ​ខេត្តកំពង់ឆ្នាំង កើនឡើងដល់ ១០១​នាក់ ស្លាប់ ៤​នាក់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី