កុំភ្លេចព្រឹកស្អែកនេះ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានផ្លូវថ្មី៣៨ខ្សែ តម្លៃប្រមាណ១៥០លានដុល្លារ នៅក្រុងសៀមរាប នឹងមានប្រធានបទចាប់អារម្មណ៍​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប នាព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ។ កម្មវិធីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកពេលម្តងមកហើយ ដោយសារតែមានព្រឹត្តិការណ៍៣វិច្ឆិកា ដែលផ្ទុះកូវីដ១៩ ឆ្លងពីរដ្ឋមន្ត្រីការបរទេសហុងគ្រី។ បន្ទាប់ពីព្រឹត្តិការណ៍៣វិច្ឆិកាបានបិទបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានដាក់កម្មវិធីជាថ្មីនៅស្អែកនេះ ហើយទោះបីចៃដន្យមានព្រឹត្តិការណ៍កូវីដថ្មី សម្តេចមិនលុបកម្មវិធីនេះទេ ដោយបន្តធ្វើតាមបែបគន្លងថ្មី។

សម្រាប់អ្នកសារព័ត៌មាន ក៏ដូចជាសាធារណៈជន មានការរំពឹងទុកថា សម្តេចតេជោ ហ៊ុន សែន នឹងមានសារសំខាន់ៗជូនជនរួមជាតិ ទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប នៃកម្ពុជា ក៏ដូចជាវិធានការនានាជុំវិញបញ្ហាកូវីដ១៩ និងភាពចាំបាច់ដទៃទៀត។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ជាក់ឲ្យដឹងពីការសម្រេចបញ្ចេញកញ្ចប់ថវិកាសន្សំរវាងពី១០០លានដុល្លារ អាមេរិកទៅ ១៥០លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ជាទឹកដីដ៏អច្ឆរិយៈ និងទេសចរណ៍វប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា។ ការកសាងហេដ្ឋារចនាសម្ព័ន្ធខេត្តសៀមរាប គឺបានធ្វើឡើងបន្ទាប់ពីខេត្តព្រះសីហនុ ដែលជាប៉ូលទេសចរណ៍មាត់សមុទ្រដ៏សំខាន់របស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
សារមួយឃ្លារបស់គ្រូពេទ្យម្នាក់ពីការ ប្រយុទ្ធនឹងជំងឺកូវីដ១៩នៅកម្ពុជា អានហើយក្តុកក្តួល!
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបង្កើនការយកចិត្តទុកដាក់លើបញ្ហាកូវីដដែលកំពុងឆ្លងក្នុងសហគមន៍ ហើយផ្តល់សិទ្ធិឲ្យរដ្ឋមន្ត្រីបិទកន្លែងខ្លះ និងអំពាវនាវអ្នកពាក់ព័ន្ធ មកធ្វើតេស្តនិងធ្វើចត្តាឡីស័ក
ព័ត៌មានជាតិ
BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្មីមួយជូនថ្នាក់ដឹកនាំនិងជនរួមជាតិ ដោយបញ្ជាក់ថា គិតត្រឹមថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ៨នាក់ថ្មី និងបានធ្វើតេស្តប្រមាណ៣ពាន់នាក់
ព័ត៌មានជាតិ
TOP NEWS: ដំណឹងរីករាយ! សម្តេចក្រឡាហោម ស ខេង ធ្វើតេស្តអវិជ្ជមានកូវីដ១៩
ព័ត៌មានជាតិ
Covid-19: រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ២ករណីថ្មី ជាប្រពន្ធរបស់មន្ត្រីនៃក្រសួងមហាផ្ទៃ
ព័ត៌មានជាតិ
យុវជនម្នាក់ដែលប្រកាសតាម Tik Tok ថា «នឹងកម្ទេចប្រទេសកម្ពុជា» ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី