Breaking News៖ នៅ​ថ្ងៃទី​២៨​វិច្ឆិកា​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​។ ក្នុងនោះ ម្នាក់​ជា​ភរិយា​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដែល​បានធ្វើ​ដំណើរ​នៅ​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប​។ នេះ​បើតាម​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​។​

​លោកជំទាវ យក់ សម្បត្តិ បាន​បន្ថែមថា ក្រោយ​លទ្ធផល​បង្ហាញថា ភរិយា​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩ រួចមក ក្រុមគ្រូពេទ្យ បានចេញ​ធ្វើការ​ទាំងយប់ ទាំង​នៅ​ភ្នំពេញ និង​ទាំង​នៅ​ខេត្តសៀមរាប ដើម្បី​យក​ស្ត្រី​អ្នកជំងឺ ពី​ផ្ទះ នៅ​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ ក្នុង​រាជធានី​ភ្នំពេញ យកទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ព្រមទាំង​យក​អ្នក​ប៉ះពាល់​ធ្វើតេស្ត នៅផ្ទះ​របស់គាត់ នៅ​ភ្នំពេញ​នេះ និង​ផ្ទះ​របស់គាត់ នៅ​ខេត្តសៀមរាប​។​

​យ៉ាងណាក៏ដោយ ព័ត៌មាន​លម្អិត​ពី​អ្នកជំងឺ​ថ្មី​ទាំងពីរ​នាក់​នេះ នឹងត្រូវ​ក្រសួងសុខាភិបាល ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣០៨​នាក់​។ ក្នុងនោះ ២៩៩​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៩​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ( ៦​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង ៣​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ក្នុង​រាជធានី​ភ្នំពេញ​)៕​

អត្ថបទដែលជាប់ទាក់ទង
កម្ពុជា លើក​ពេល​បញ្ជូន​ម៉ាស និង​បរិក្ខារ​ពេទ្យ ទៅ​ប្រទេស​ទី​ម័​រលេ​ស្ត​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៥​នាក់ ពី​ស្ត្រី​ខ្មែរ​ម្នាក់ ដែលជា​ប្រពន្ធ​អគ្គនាយក​ពន្ធនាគារ​
ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ដាក់​សំណួរ ទាំង​ព្រលឹម ទាក់ទិន​ការ​បង្ហោះ​រូបភាព​អ្នកមាន​ជំងឺ​កូ​វីដ​ថា​៖ «​ឯណា​ទៅ​សីលធម៌​សង្គម​របស់​យើង​?»
ព័ត៌មានជាតិ
BREAKING NEWS: សារសំឡេង សម្តេចតេជោ ហ៊ុន សែន ណែនាំជុំវិញការរកឃើញករណីឆ្លងកូវីត១៩ លើភរិយាថ្នាក់ដឹកនាំពន្ធនាគារនៃក្រសួងមហាផ្ទៃ
ព័ត៌មានជាតិ
BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអ្នកពាក់ព័ន្ធករណីកូវីដ១៩ថ្មី ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើល ដោយសុំនៅក្នុងផ្ទះបើគ្មានភារៈកិច្ចចេញក្រៅ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍ ជា​លើក​ទី​ដំបូង នៅ​កម្ពុជា ហើយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​! SWIFT NEWS ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី