BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអ្នកពាក់ព័ន្ធករណីកូវីដ១៩ថ្មី ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើល ដោយសុំនៅក្នុងផ្ទះបើគ្មានភារៈកិច្ចចេញក្រៅ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

​(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនសារណែនាំដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលករណីកូវីដ១៩ថ្មី ដែលទើបរកឃើញកើតលើស្ត្រីជាភរិយានៃប្រធានពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឲ្យធ្វើចត្តាឡីស័ក្ត ឲ្យបានហ្មត់ចត់ត្រឹមត្រូវ តាមការណែនាំពីក្រសួងសុខាភិបាល។ 

អ្នកពាក់ព័ន្ធដោយប្រយោលមានចាប់តាំងពីថ្នាក់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អគ្គនាយក ដែលបានចូលរួមប្រជុំ ដែលក្នុងនោះមានវត្តមានឯកឧត្តមអគ្គនាយកពន្ធនាគារដែរ ដែលតម្រូវឲ្យធ្វើចត្តាឡីស័ក្ត ហើយមានទាំងសមាជិកក្រុមគ្រួសារផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការជ្រួលច្របល់ ហើយសូមស្នាក់នៅក្នុងផ្ទះ ប្រសិនបើមិនមានភារៈចេញក្រៅ ដើម្បីសមត្ថកិច្ចជំនាញសុខាភិបាលងាយធ្វើការតាមដានត្រួតពិនិត្យ។ 

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជូនដែរថា សាលារៀននៅបន្តធម្មតាតាមគន្លងថ្មី ដោយមិនមានបិទទេ ហើយត្រូវពង្រឹងការត្រួតពិនិត្យសុខភាពអនាម័យ ឲ្យបានត្រឹមត្រូវហ្មត់ចត់។ សម្តេចតេជោ ហ៊ុន សែន ក៏នឹងមិនលុបកម្មវិធីបើកការដ្ឋានផ្លូវនៅខេត្តសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកានេះទេ គឺបន្តរៀបចំធ្វើដោយមានការការពារសុខភាពអនាម័យហ្មត់ចត់។ Swift News នឹងបន្តផ្សាយជូនជ្រាបបន្ថែមទៀត៕


អត្ថបទដែលជាប់ទាក់ទង
ក្រសួងអប់រំ សម្រេចផ្អាកដំណើរការសាលារៀន​អន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្ដោះអាសន្ន
ព័ត៌មានជាតិ
កម្មវិធី​ស្មារតី​អមតៈ ២​ធ្នូ នៅ​ថ្ងៃទី​១-២ ខែធ្នូ នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង ត្រូវ​ផ្អាក​!
ព័ត៌មានជាតិ
កម្ពុជា លើក​ពេល​បញ្ជូន​ម៉ាស និង​បរិក្ខារ​ពេទ្យ ទៅ​ប្រទេស​ទី​ម័​រលេ​ស្ត​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៥​នាក់ ពី​ស្ត្រី​ខ្មែរ​ម្នាក់ ដែលជា​ប្រពន្ធ​អគ្គនាយក​ពន្ធនាគារ​
ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ដាក់​សំណួរ ទាំង​ព្រលឹម ទាក់ទិន​ការ​បង្ហោះ​រូបភាព​អ្នកមាន​ជំងឺ​កូ​វីដ​ថា​៖ «​ឯណា​ទៅ​សីលធម៌​សង្គម​របស់​យើង​?»
ព័ត៌មានជាតិ
BREAKING NEWS: សារសំឡេង សម្តេចតេជោ ហ៊ុន សែន ណែនាំជុំវិញការរកឃើញករណីឆ្លងកូវីត១៩ លើភរិយាថ្នាក់ដឹកនាំពន្ធនាគារនៃក្រសួងមហាផ្ទៃ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី