(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៩ នេះ បានចេញសម្រេចផ្អាកដំណើរការសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្ដោះអាសន្នរយៈពេល ២ សប្ដាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ការផ្អាកនេះ ដោយសារជាប់ពាក់ព័ន្ធករណី កូវីដ១៩ ជាមួយក្រុមគ្រួសារលោកអគ្គនាយកពន្ធនាគារ ឆែម សាវុធ ដែលរកឃើញវិជ្ជមានកូវីដ១៩។
ជាមួយគ្នានេះ ក្រសួងអប់រំ អនុញ្ញាតឲ្យគ្រឹះស្ថានសិក្សានេះ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិកត្រូនិក ដើម្បីជៀសវាងការឆ្លងជំងឺចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍៕



