(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះថា តាមការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែវិច្ឆិកា អ្នកជំងឺ បានទៅហាត់ប្រាណ និងងូតទឹក នៅសណ្ឋាគារ ភ្នំពេញ។ ដូច្នេះក្រសួងសុខាភិបាល ទទួលបានការឯកភាពពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការបិទសណ្ឋាគារនេះ រយៈពេល ២ថ្ងៃ ដើម្បីស្រាវជ្រាវរកអ្នកប៉ះពាល់ និងយកសំណាកមកធ្វើតេស្ត។
ក្រសួងសុខាភិបាល ក៏បានប្រកាសឲ្យអ្នកពាក់ព័ន្ធនៅថ្ងៃទី២៣ ខែវិច្ឆិកា នៅសណ្ឋាគារ ភ្នំពេញ សូមមកធ្វើតេស្តនៅថ្ងៃអាទិត្យ ទី២៩វិច្ឆិកានេះ នៅតាមទីតាំង រៀបចំដោយក្រសួងសុខាភិបាល ហើយបានចេញផ្សាយនៅព្រឹកមិញនេះ ឲ្យបានគ្រប់ៗគ្នា។
សូមរម្លឹកថា ភរិយារបស់អគ្គនាយកពន្ធនាគារ ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា បានឆ្លងជំងឺកូវីដ១៩ កាលពីព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា។ នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ប្តីរបស់គាត់ គឺអគ្គនាយកពន្ធនាគារ កូនប្រុសម្នាក់ និងក្រុមគ្រួសារ ៣នាក់ទៀត ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា បានឆ្លងជំងឺកូវីដ១៩៕




